ភ្នំពេញ៖ តារាស្រី ដែលសម្បូររឿងអាស្រូវច្រើន ទាក់ទងនឹងភាពស៊ិចស៊ី សេង សូណា ហាក់ដូចជារាងស្ងប់ស្ងាត់ក្នុងរង្វង់សិល្បៈ មិនសូវឃើញនាងបង្ហាញមុខក្នុងកម្មវិធីប៉ុន្មានទេ។ ប៉ុន្តែស្រាប់តែកាលពីម្សិលមិញ តារាស្រីរូបនេះ បានត្អូញត្អែរ និងប្រកាសរកសង្សារតាមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ឃ្លីបវីដេអូមិនដល់១នាទី បានឃើញ សេង សូណា បង្ហាញទឹកមុខមិនសប្បាយចិត្ត ដោយពោលពាក្យថា ពិបាកចិត្តខ្លាំង មុខមាត់ប៉ុណ្ណឹងដែរ គ្មានអ្នកស្រលាញ់។ 

នេះជាលើកទីមួយហើយ ដែលតារាស្រីស៊ិចស៊ីរូបនេះ បានសារភាពជាសារធាណៈ ថាគ្មានបុរសមួយណាស្រលាញ់លើរូបនាង។ ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្របានគិតថា ពាក្យសម្តីរបស់នាង គ្រាន់តែជាការនិយាយលេងសើចច្រើនជាង ព្រោះថា សម្រស់ស្អាត និងស៊ិចស៊ី ដូចជា សេង សូណាបែបនេះ មិនខ្វះអ្នកចង់ធ្វើគូស្នេហ៍នោះទេ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងស្រីស៊ិចស៊ី សេង សូណា បានបង្ហាញរូបថតស៊ីអារម្មណ៍ ជាមួយបុរសប្លែកមុខជាច្រើននាក់។

តារាស្រី សេង សូណា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយ នូវរូបថតស្រើបស្រាលជាច្រើនសន្លឹក ជាមួយនឹងបុរសប្លែកមុខប៉ុន្មាននាក់។

ការបង្ហាញរូបថតរោលរាល របស់សេង សូណា មិនមែនជាលើកទីមួយនោះទេ ដែលនាងបានធ្វើ ពោលគឺនាងតែងតែផ្គើនដាក់ភ្នែកមហាជនជាច្រើនដង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក។

តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតស្រើបស្រាលជាមួយនឹងបុរសរូបសង្ហារប៉ុន្មាននាក់ ជាមួយនឹងការអង្គុយអោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍។ ហើយក៏មានរូបខ្លះ បានឃើញបុរសម្នាក់ទៀត បានយកដៃទាំងគូរបស់គេ ទៅចាប់ក្រសោបដើមទ្រូងរបស់នាង សូណា ទៀតផង។

ក្នុងនោះដែរ អ្នកគាំទ្រក៏បានសាកសួរទៅកាន់នាងថា តើបុរសដែលហ៊ានថតស្និទ្ធស្នាល រហូតហ៊ានយកដៃទៅប៉ះដើមទ្រូងរបស់នាង តើជាគូស្នេហ៍របស់នាងរឺយ៉ាងណា ព្រោះមើលទៅហាក់ដូចជាផ្អែមល្ហែមដាក់គ្នា លើសពីមិត្តភក្តិទៅហើយ។

ទាក់ទិននឹងរូបថតទាំងនេះ នាង សេង សូណា បានបង្ហើបតាមរយៈហ្វេសប៊ុកខ្លីថា បុរសទាំងអស់នោះ សុទ្ធតែជាបងប្រុសរបស់នាង ដែលគ្មានអ្វីលើសពីនេះនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា