ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី ដេននីក្វាន់ បានត្អូញត្អែរប្រាប់អ្នកគាំទ្រ ថានាងពិតជាធុញទ្រាន់ក្នុងជីវិត ថ្វីបើបច្ចុប្បន្នត្រូវគេដឹងថា នាងមានអ្វីគ្រប់យ៉ាង មិនថាសម្រស់ មុខរបរ និងទ្រព្យសម្បត្តិ។

បើសង្កេតមើលគណនីហ្វេសប៊ុក របស់តារាស្រីចូលចិត្តបញ្ចេញដើមទ្រូងរូបនេះ តែងតែទម្លាយនូវរឿងរ៉ាវជាច្រើន ពាក់ព័ន្ធនឹងជីវិតរបស់នាងជារឿយៗ ហាក់ដូចជាមានទុុក្ខកង្វល់ក្នុងចិត្ត។

ក៏ដូចជាកាលពីម្សិលមិញនេះដែរ កញ្ញា ដេននីក្វាន់ ស្រាប់តែសរសេរថា "ធុញនឹងជីវិតបែបនេះខ្លាំងណាស់ ពេលនេះម៉ោងនេះ ខ្ញុំសន្យានឹងខ្លួនខ្ញុំថា ខ្ញុំនឹងមិនឲ្យជីវិតខ្ញុំស្ថិតត្រង់ចំណុចនេះរហូតនោះទេ គឺខ្ញុំនឹងធ្វើឲ្យខ្លួនខ្ញុំជួបនឹងអ្វីដែលល្អជាងនេះ!"។   

ជាមួយសារ អមនឹងរូបថតមុខស្រពោនក្រៀមក្រំ របស់កញ្ញា ដេននី ក្វាន់ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ថា ជីវិតរបស់នាងសព្វថ្ងៃមានអ្វីគ្រប់យ៉ាងទៅហើយ នៅតែមិនពេញចិត្ត ចុះតើរូបនាងចង់បានអ្វីទៀត។ ចំណែកអ្នកខ្លះទៀតបាននិយាយថា "យើងត្រូវដឹងថា យើងមានលុយប៉ុណ្ណឹងនៅពិបាក បើក្វាន់មើលទៅអ្នកក្រវិញ គេពិបាកជាងយើងទៅទៀត ធ្វើចិត្តឲ្យសប្បាយៗកុំគិតច្រើន"

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កញ្ញា ដេននី ក្វាន់ ក៏ធ្លាប់បានសរសេរសារទាំងកំសត់ថា រូបនាងគ្មានសមត្ថភាពក្នុងការប្រើ iPhone 7។

ខណៈពេលតារាមួយចំនួន កំពុងតែបង្អូតនូវទូរស័ព្ទដៃសេរ៊ីទំនើប iPhone 7 ដែលមានតម្លៃក្នុងពាន់ដុល្លារព្រោងព្រាត តែបែរជាតារាស្រីស៊ិចស៊ីបញ្ចេញសាច់ដើមទ្រូង កញ្ញា ដេននីក្វាន់ បន្ទាបខ្លួនថា នាងគ្មានសមត្ថភាពក្នុងការប្រើរបស់ថ្លៃៗទៅវិញ។

នៅក្នុងគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍តាមរយៈការសរសេរ Status កាលពីម្សិលមិញថា "ឃើញគេទិញ iPhone 7 ហើយបង្ហោះអួតពេញFacebook ចង់ទិញដូចគេណាស់ តែមិនដឹងថ្ងៃណាឆ្នាំណាមានលុយទិញប្រើដូចគេនោះទេ ទ្រាំទៅដេននីអើយធ្វើមិចយើងមិនមានលុយទិញ សំភារៈនិយមអួតដូចគេ"។

ចំពោះStatusមួយនេះ បានធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ថា តើដេននីក្វាន់ កំពុងតែបន្ទាបខ្លួន រឺចង់ដៀមដាម ទៅកាន់តារាមួយចំនួន ដែលព្យាយាមបង្អូតនូវទូរស័ព្ទដៃ iPhone 7 នោះ? ហើយក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បានពោលពាក្យថា "ដេនីក្វាន់ គ្រាន់តែប្រើន័យបញ្ឆិតបញ្ឆៀងតែប៉ុណ្ណោះ មិនដែលសមត្ថភាពត្រឹម ដេនីក្វាន់ គ្មានលុយទិញនោះទេ ព្រោះមើលឃើញជាក់ស្តែងស្រាប់ មិនថាទ្រព្យសម្បត្តិ មុខរបររបស់នាង ត្រឹមទូរស័ព្ទតម្លៃខ្ទង់ពាន់ដុល្លារបែបនេះ គឺមិនមានបញ្ហាសម្រាប់នាងនោះឡើយ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់