ចិន៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងតែទទួលបានការចាប់អារម្មណ៍ នៅក្នុងប្រទេសចិន ដែលបង្ហាញពីទិដ្ឋភាព បុរសម្នាក់ត្រូវបានអណ្តើកមួយក្បាល ខាំប្រដាប់ប្រភេទជាប់មិនលែង។

នៅក្នុងវីដេអួឃ្លីបប្រមាណជាជិត៣០វិនាទីនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល នៅពេលដែលបុរសម្នាក់ ដើរកាន់យួរអណ្តើកមួយក្បាល ដែលកំពុងខាំប្រដាប់ភេទគាត់មិនលែង ខណៈដែលគាត់កំពុងធ្វើដំណើរទៅមន្ទីរពេទ្យដើម្បីរកជំនួយ។

បើតាមប្រភពបានឲ្យដឹងថា បុរសក្នុងវីដេអូ ជាជនជាតិចិន បានធ្វើដំណើរតាមដងផ្លូវ ដោយកាន់នូវអណ្តើកមួយក្បាល ដែលធ្មេញរបស់វាបានខាំប្រទាក់ជាមួយនឹងខោរបស់គាត់ ហើយត្រូវបានគេជឿជាក់ថា អណ្តើកមួយក្បាលនោះក៏បានខាំដោយទាំងប្រដាប់ភេទរបស់គាត់ផងដែរ ទើបគាត់ពុំហ៊ានលែងបែបនេះ ដោយសុខចិត្តកាន់ដើរតាមផ្លូវ ស្របពេលដែលអណ្តើកមួយក្បាលនោះ ខាំជាប់មិនលែងដូចគ្នា។

បន្ថែមពីនេះទៀត គេសង្កេតឃើញថា បុរសក្នុងវីដេអូនោះ ក៏មិនស្រណុកក្នុងខ្លួនផងដែរ ដោយសារតែគាត់ដើរផងឈប់ផង ដែលនេះបញ្ជាក់ឲ្យដឹងថាគាត់កំពុងតែទទួលការឈឺចាប់ ព្រោះតែអណ្តើកមួយក្បាលនេះ។ ក្នុងនោះដែរ បុរសរូបនេះ ក៏បានយកខ្សែក្រហមទៅចងអណ្តើកផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការយួរអណ្តើកមួយក្បាលនេះ ឆ្ពោះទៅមន្ទីរពេទ្យ។

ប្រភពបន្តទៀតថា ចំពោះទិដ្ឋភាពក្នុងវីដេអូនេះ គឺមិនទាន់កំណត់បាននូវមូលហេតុ នៅឡើយទេ ប៉ុន្តែគេជឿជាក់ថា អណ្តើកមួយក្បាលនេះ ជាប្រភេទអណ្តើកចិញ្ចឹមចេញពីកសិដ្ឋាន។

គួរបញ្ជាក់ផងដែរថា ក្នុងប្រទេសចិន មានសត្វអណ្តើកជាច្រើនលានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ ដើម្បីយកមកធ្វើថ្នាំ ជាពិសេសយកមកធ្វើម្ហូបអាហារ និងស៊ុបសម្រាប់ទទួលទាន៕

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  បុរសម្នាក់ ត្រូវដែកឆក់គាបអាអូនតូច ជាប់ទាញមិនចេញ ។ គួររំលឹកផងដែរថា មានបុរសវ័យ៤៥ឆ្នាំម្នាក់ រស់នៅក្នុងខេត្តក្វាងទុង ប្រទេសចិន បានភ្លាត់ស្នៀត ត្រូវដែកឆក់ដែលមានកម្លាំងស្រូបដ៏ខ្លាំងចំនួន២ដុំ គាបជាប់អាអូនតូច ពេលកំពុងអនុវត្តការព្យាបាលជំងឺដោយប្រើដែកឆក់។

កាលពីព្រឹកថ្ងៃចន្ទ វេលាម៉ោងជិត៥ សេវាសង្គ្រោះបន្ទាន់ក្នុងទីក្រុង Zhongshan បានទទួលព័ត៌មានពីបុរសម្នាក់ស្រែកយំរកជំនួយ ភ្លាមៗនោះក្រុងពន្លត់អគ្គិភ័យចំនួន១០នាក់បានទៅដល់កន្លែកកើតហេតុ ដោយប្រទះឃើញបុរសម្នាក់កំពុងតែទទួលរងការឈឺចាប់ដោយសារដែកឆក់ ២ដុំគាបជាប់ប្រដាប់ភេទ ដកចេញមិនរួច។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើបានរៀបរាប់ថា គាត់បាន អនុវត្ត “ការព្យាបាលដោយម៉ាញេទិច”(ប្រើដែកឆក់) នៅក្នុងផ្ទះរបស់គាត់ នាពេលព្រឹកនោះ ហើយនៅក្នុងកំឡុងពេលអនុវត្ត ក៏ស្រាប់តែមេដែក ដែលមានកម្លាំងខ្លាំង២ដុំ បានគាបជាប់ពងស្វាសរបស់គាត់ដោយមិនដឹងខ្លួន ហើយគាត់មិនអាចទាញវាចេញដោយខ្លួនឯងបាននោះទេ។

ក្រុមពន្លត់អគ្គិភ័យដែលបានទៅជួយសង្គ្រោះបានភាំងស្មារតីមិនដឹងថាត្រូវធ្វើបែបណា ទើបមេបញ្ជាការរបស់ពួកគេ បានបញ្ជាឲ្យនាំបុរសកម្សត់នោះទៅកាន់មន្ទីរពេទ្យតែម្តង។ ទាំងគ្រូពេទ្យ និងក្រុមសង្គ្រោះបាននិយាយថា ពួកគេមិនដែលបានជួបនឹងហេតុការណ៍បែបនេះនោះទេ និងបាននាំគ្នាស្វែងរកវិធីដោះស្រាយចំពោះដែកឆក់ដែលជាប់ស្អិតទាញមិនចេញនោះ។

ក្រុមសង្គ្រោះបានប្រើឧបករណ៍គាស់ យកមកគាស់ដែកឆក់នោះចេញ តែដោយសារកម្លាំងទាញរបស់ដែកឆក់ខ្លាំងពេក ពួកគេនៅមិនអាចទាញចេញបាន។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]