ភ្នំពេញៈ សិស្សវិទ្យាល័យច្បារអំពៅម្នាក់ ត្រូវចោរយកកាំបិតភ្ជង់យកខ្សែក២ជី ទូរស័ព្ទ Iphone មួយគ្រឿង និង ណូគាមួយគ្រឿង ខណៈចេញពីសាលារៀន នាវេលាម៉ោង ៥ និង១៥នាទីល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ។

យោងតាមមន្រ្តីនគរបាលបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ជនរងគ្រោះ សុខ ងួន ភេទប្រុស អាយុ ១៦ ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃ វិទ្យាល័យច្បារអំពៅ បានផ្លោះចេញពីសាលាតាមរបងខាងក្រោយ លុះដើរបានបន្តិច ដោយមានសភាពស្ងាត់នោះ បុរសជាជនសង្ស័យ ដែលមានមាឌធំ ខ្ពស់ បានយកកាំបិតចុងស្រួចមកភ្ជង់ជនរង គ្រោះ ហើយគំរាមដោះយកខ្សែកទម្ងន់២ជី ទូរស័ព្ទ Iphone មួយគ្រឿង និងណូគាមួយគ្រឿង រួចគេចខ្លួន បាត់ទៅ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាម ស្វែងរកចាប់ខ្លួន៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]