ផ្លែប៉េងប៉ោះជាអាហារធម្មជាតិដ៏ល្អម្យ៉ាង ដែលត្រូវបានគេចាត់ចូលទៅក្នុងក្រុមបន្លែ និងផ្លែឈើផង។ វាមានអត្ថប្រយោជន៍ជាច្រើនខ្លាំងណាស់ សម្រាប់សុខភាព មនុស្សទូទៅ ជាពិសេសគឺវាបានផ្តល់អត្ថប្រយោជន៍ល្អៗជាច្រើនទៀត ទាក់ទងទៅនឹងសុខភាពស្បែក និងសម្រស់នេះតែម្តង។

ដោយសារតែវាជារុក្ខជាតិធម្មជាតិ ដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មបាន ប្រសើរ ហេតុដូចនេះហើយ ទើបវាបានជួយឱ្យស្បែកមើលទៅមានសុខភាពល្អ ហើយវីតាមីនC អាចជួយលុបបំបាត់ស្នាមជាំ អុចខ្មៅ ឬស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ឬដងខ្លួនចេញបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងធ្វើឱ្យស្បែកឡើងពណ៌ផ្កាឈូក សភ្លឺថ្លាគួរឱ្យចង់ស្ទាបអង្អែលផងដែរ នៅពេលបានផ្សំលាយគ្នាជាមួយទឹកឃ្មុំ ហើយយកមកលាបនៅលើស្បែក។

វិធីសាស្រ្តងាយៗ ជួយធ្វើឱ្យស្បែកស្រស់ស្អាតមានពណ៌ផ្កាឈូក ដោយប្រើផ្លែប៉េងប៉ោះ ផ្សំជាមួយនឹងទឹកឃ្មុំនេះ អ្នកអាចអនុវត្តទាំងអស់គ្នាបាន ដោយគ្រាន់តែប្រើរូបមន្តដូចខាងក្រោមនេះ៖

#គ្រឿងផ្សំ៖

១. ផ្លែប៉េងប៉ោះហាន់ជាចំណិតតូចៗ ១កូនចានតូច

២. ទឹកឃ្មុំ២ស្លាបព្រាបាយ។

#ដើម្បីស្បែកស្រស់ស្អាតត្រូវអនុវត្តតាមជំហានទាំងនេះ៖

-លាងសម្អាតប៉េងប៉ោះយ៉ាងហ្មត់ចត់ រួចយកវាទៅកាត់ជាបំណែកតូចៗ ដាក់ចូលទៅ ក្នុងម៉ាស៊ីនក្រឡុកវាឱ្យល្អិត បន្ទាប់មកចាក់ផ្ទេរមកដាក់នៅក្នុងចានស្អាតទុកមួយអន្លើ។

-បន្ទាប់មកទៀតចាក់ទឹកឃ្មុំចូល ហើយកូរលាយវាបញ្ចូលគ្នាឱ្យសព្វ រហូតដល់ក្លាយជាសាច់តែមួយ។

-នាំយកវាមកបិទនៅលើផ្ទៃមុខ និងក ឬស្បែកដងខ្លួនក៏បានដែរ ហើយទុកចោលឱ្យនៅលើនោះ រយៈពេលប្រមាណជា១០-១៥ នាទី

- ចុងក្រោយលាងជម្រះជាមួយទឹកស្អាតធម្មតាចេញជាការស្រេច។

ធ្វើដូចនេះអាចជួយរក្សាឱ្យសាច់ផ្ទៃមុខរបស់អ្នកមានសភាពសភ្លឺរលោង ចែងចាំង និងមានសុខភាពល្អ។ ចំណែកឯស្បែក ក. ឬស្បែកដងខ្លួនត្រង់បរិវេណដែលបាន​លាបប៉េងប៉ោះទឹកឃ្មុំរួចមានសម្បុរឡើងពណ៌ផ្កាឈូក ដូចជាស្បែករបស់ទារក​យ៉ាងដូច្នោះដែរ។

កុំភ្លេចសាកល្បងធ្វើវាទាំងអស់គ្នាណា៎! ជាពិសេសនារីដែលចង់បានស្បែកស្អាត និង មិនប៉ះពាល់ទៅដល់សុខភាព៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ