ចិន៖ កូនក្រមុំជនជាតិចិនថ្មីថ្មោងម្នាក់ បានអនុញ្ញាតិឲ្យភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការ ស្ទាបច្របាច់សុដន់របស់នាង ដើម្បីប្រមូលប្រាក់សម្រាប់ការក្រេបទឹកឃ្មុំ។ នេះបើយោងតាមប្រភពព័ត៌មាន DailyMail របស់ចក្រភពអង់គ្លេស បានចុះផ្សាយ។

វីដេអូដ៏ចម្លែកមួយ ត្រូវបានគេនិយាយថា បានថតនៅភាគខាងជើងប្រទសចិន និងបង្ហោះពាសពេញបណ្តាញសង្គមចិន ដោយបានបង្ហាញពីនារីជាកូនក្រមុំម្នាក់ បានឈរឲ្យភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការនោះ មកស្ទាបសុដន់របស់នាង មិនថាប្រុស ឬក៏ស្រីឡើយ។

សកម្មភាពខាងលើនេះត្រូវបានគេដឹងថា ធ្វើឡើងដើម្បីប្រមូលប្រាក់សម្រាប់ការចំណាយទៅលើ ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់នាង។ តែទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់នារីរូបនេះ នៅមិនទាន់មាននរណាដឹងនៅឡើយទេ។ 

នៅក្នុងវីដេអូនោះបានបង្ហាញទៀតថា ភ្ញៀវជាច្រើននាក់បានហុចលុយទៅឲ្យនារីដែលជាកូនក្រមុំ មុនពេលពួកគេត្រូវបានអនុញ្ញាតិឲ្យយកដៃដាក់លើដើមទ្រូងនាង។ បុរសទី១ នៅក្នុងវីដេអូ ត្រូវបានគេឃើញហុចលុយទៅឲ្យកូនក្រមុំជាមុន ទើបដើរទៅឈរពីក្រោយខ្នងរបស់នាង និងបានយកដៃដាក់ពីលើសុដនទាំងពីរ ដោយមានមនុស្សជាច្រើនផ្សេងទៀត កំពុងរាំនៅជុំវិញនោះ។

នារីខាងលើក៏ចាប់ផ្តើមទាញរ៉ូបអាពាហ៍ពិពាហ៍របស់នាងចុះក្រោមបន្តិច និងរុញក្បាលបុរសម្នាក់នោះផ្ទប់នឹងដើមទ្រូងរបស់នាង ខណៈមនុស្សជាច្រើនទៀតបានឈរថតរូប។

តែទោះជាយ៉ាងណា នៅមិនទាន់ច្បាស់ទេថាតើវីដេអូនេះ ថតនៅទីកន្លែងណាឲ្យពិតប្រាកដ ខណៈអ្នកដែលបានមើលវីដេអូនេះមួយចំនួនបាននិយាយថា នារីរូបនេះគ្រាន់តែស្លៀកសំលៀកបំពាក់មង្គលការ ហើយវីដេអូនេះត្រូវបានថតនៅក្នុងក្លឹបកម្សាន្តថៃមួយកន្លែង ដែលស្លៀកសំលៀកបំពាក់ប្លែកៗ និងមានភ្ញៀវទេសចរជនជាតិចិននៅពេញនោះតែប៉ុណ្ណោះ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]