ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់យ៉ាងច្រើនពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នៅទីបំផុតវាសនាទារិកាកម្សត់ម្នាក់ នឹងមានសង្ឃឹមអាចបន្តមើលឃើញពិភពលោកមួយនេះឡើងវិញហើយ។

គួររំលឹកថាកាលពីព្រឹកម្សិលមិញថ្ងៃទី០៩ តុលា ២០១៦ លោកសាវីន ហ្វីលីព បានបង្ហោះសារមួយនៅលើគណនីផ្ទាល់ខ្លួនថា៖

«ជូនចំពោះ លោកឧកញ៉ា ហុង ពីវ ជាទីគោរពរាប់អាន , ខ្ញុំមានការគោរពកោតស្ញប់ស្ញែងចំពោះទឹកចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងនាពេលថ្មីៗនេះ , សូមលោកអាណិតមេត្តាជួយបរិច្ចាគថវិការសង្រ្គ្គោះដល់កែវភ្នែកទារិកា ប្រស្រីភ្នែកឡើងបាយនេះផង , នាងមានឈ្មោះ​ ធឿន មីមី មានអាយុ2ខែ​ ជាកូនទី2 ក្នុងគ្រួសារក្រីក្រ នៅស្រុកបាទី​ ខេត្ត​ តាកែវ ។ ឪពុកនាងជាកម្មករចុះទូកនៅថៃ ទាំងមិនទាន់បានមើលមុខកូនផង។

ថ្មីៗនេះទារិកា អភ័ព្វកំពុងទទួលការពិនិត្យដោយវេជ្ជបណ្ឌិតឯកទេសភ្នែកនៅមន្ទីពេទ្យកុមារអង្គ(សៀមរាប) ហើយពេទ្យប្រាប់ថា រយៈពេលដែលអាចព្យាបាលទារិកា ឱ្យភ្លឺភ្នែកនៅមានរយៈពេលត្រឹមតែ2សប្តាហ៍ទៀតប៉ុណ្ណោះ​ ។ដែលការសង្គ្រោះគឺមានតែវះកាត់ដូរកែវភ្នែកនិងត្រូវទិញកែវភ្នែកដូរម្ខាងតម្លៃ1800$ តែគាត់មិនមានលទ្ធភាពទេ..ថ្ងៃនេះម្ដាយនិងទារិកានេះបានត្រលប់ទៅភ្នំពេញវិញហេីយ។

សូមសប្បុរសជនទាំងអស់មេត្តារួមគ្នាជួយសង្រ្គោះទារិកាកំសត់នេះអោយមេីលឃេីញពិភពលោកនេះផង , ដោយក្ដីរាប់អាន , សាវិន ហ្វីលីព , ស្ថានិកមូលនិធិកុមារសាវិនកម្ពុជា , សូមជួយស៊ែអោយលោកឧកញ្ញ៉ា ហុង ពីវ បានឃេីញផង .. នេះជាលេខម្ដាយទារិកាធឿន មុីមុី 097-66-20952 » ។

ក្រោយការបង្ហោះ និងមានការចូលរួមចែករំលែកយ៉ាងច្រើនរួចមក នៅទីបំផុតទារិកាកម្សត់រូបនោះបានទៅដល់ដៃអ្នកឧកញ៉ា ហុង ពីវ ហើយ។

នៅថ្ងៃនេះទំព័រហ្វេសប៊ុកអ្នកឧកញ៉ា ហុង ពីវ បានបង្ហោះសារ និងរូបភាពឲ្យដឹងផងដែរថា៖ «បងៗឈប់បារម្ភទៀតទៅ ពេលនេះអូន ម៉ីម៉ី បានមកដល់ដៃប៉ាប៉ាអូនហើយ...»។

អត្ថបទពាក់ព័ន្ធ៖ ឥទ្ធិពលហ្វេសប៊ុកពិតជាខ្លាំងមែន បានធ្វើឲ្យ ឧកញ៉ា ឌួង ឆាយ ឃើញ និងជួយសង្គ្រោះ ទារិកាអភ័ព្វភ្លាមៗ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]