ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់ ពាក់កណ្តាលអាជីពធំជាងគេបង្អស់នៅកម្ពុជា KMH Champions League នឹងដំណើរ ការចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៤ ដល់ម៉ោង៦ល្ងាច តាមរយៈកញ្ចក់ទូរទស្សន៍ភីអិនអិន។

KMH CHAMPIONS LEAGUE ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៥ ដោយច្របាច់បញ្ចូលគ្នា រវាងក្រុមបាល់ទាត់ល្អៗ និង ធំៗមកពីទូទាំងរាជធានីភ្នំពេញ។ KMH CHAMPIONS LEAGUE មានបំណងក្លាយជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។ លោក កាំង សេន ប្រធានគណៈកម្មការរៀបចំការប្រកួត KMH CHAMPIONS LEAGUE ឲ្យភីអិនអិនដឹងថា KMH Champions League រដូវកាលទី២នេះ កាន់តែអស្ចារ្យជាងឆ្នាំមុន ដ្បិតមានការផ្សាយផ្ទាល់ពី PNN ពេញមួយរដូវកាល និងប្រាក់រង្វាន់ច្រើនជាងមុនគុណនឹង៣។ «ការប្រកួតនេះ យើងនឹងធ្វើពេញមួយរដូវកាលតែម្តង។ អ្វីដែលយើងធ្វើនេះ គឺចង់ឲ្យការប្រកួតរបស់យើង មានលក្ខណៈប្រហាក់ប្រហែលនឹងពានបាល់ទាត់អឺរ៉ុប UEFA CHAMPIONS LEAGUE ដែរ ដូច្នេះគឺលេងលក្ខណៈ HOME & AWAY បានន័យថា លេង២ជុំ និងប្រកួតលើទីលានធំស្តង់ដារ ដោយវិវត្តពីខ្នាតតូចទៅខ្នាតធំ»។

KMH Champion League 2016-2017 នឹងផ្តើមផ្សាយផ្ទាល់នាវគ្គ ៣២ ក្រុមចុងក្រោយ លើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់រសៀលថ្ងៃសៅរ៍ វេលាម៉ោង ៤ ដល់ ៦ ចាប់ពីថ្ងៃទី២២ ខែតុលាតទៅ។ ព្រឹត្តិការណ៍ដដែលនេះ នឹងអនុញ្ញាតឲ្យកីឡាករអាជីពចូលរួមមួយក្រុម២រូប កីឡាករបរទេស៤រូប ប៉ុន្តែបង្ហាញខ្លួនលើទីលានត្រឹម២រូប ប៉ុណ្ណោះ។ កាលពីរដូវកាលទីមួយ ភីអិនអិន ក៏ទទួលបានសិទ្ធិផ្សាយផ្ទាល់ផ្តាច់មុខពីព្រឹត្តិការណ៍បាល់ទាត់នេះម្តងរួចមកហើយ កាលពីដើមឆ្នាំ២០១៦៕

ទស្សនាវីដេអូខ្លីពីព្រឹត្តិការណ៍ KMH Champion League 2016-2017​សូមចុច៖ https://www.facebook.com/924533477634204/videos/1142467515840798/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]