ទឹកសណ្តែកផ្សំជាមួយក្រូចឆ្មារ គឺជាភេសជ្ជៈល្អពិសេសម្យ៉ាង​ សម្រាប់អ្នកដែល ស្រឡាញ់ថ្នាក់ថ្នមសុខភាព និងចង់បានអាយុវែងយឺនយូរ។ តាមការសិក្សារបស់ លោកវេជ្ជបណ្ឌិត Somkiat បានណែនាំថា អ្នកជំងឺគួរទទួលទានវា ដើម្បីចិញ្ចឹមរាងកាយ ប៉ុន្តែសម្រាប់មនុស្សដែលមានសុខភាពល្អហើយ ក៏គួរតែបរិភោគវាជាប្រចាំផងដែរ ព្រោះវាសម្បូរទៅដោយលក្ខណៈសម្បត្តិល្អគ្មានពីរដូចជា ជួយការពារប្រព័ន្ធខួរក្បាល កែវភ្នែក និងជួយរក្សារាងកាយឱ្យមានសុខភាពល្អ ចៀសឆ្ងាយពីមេរោគដែលចង់មក បៀតបៀន។ ក្រៅពីនេះវាក៏មកព្រមជាមួយនឹងអត្ថប្រយោជន៍៦ប្រការ សំខាន់ៗទៀតដូចជា៖

១. ជួយឱ្យប្រព័ន្ធសរសៃឈាម ទូទាំងរាងកាយមានដំណើរការល្អ មិនកកស្ទះឈាម មិនងាយទទួលរងការប៉ះទង្គិចណាមួយឡើយ ព្រោះដោយសារតែវីតាមីនC នៅក្នុងផ្លែក្រូចឆ្មារ ជួយឱ្យសរសៃឈាមអាក់ទែ មានដំណើរការងាយស្រួល។ ប្រសិនបើអ្នកបរិភោគញឹកញាប់ នឹងជួយឱ្យឈាមហូរ នៅក្រោមស្បែកបានល្អ ជាពិសេសគឺមនុស្សចាស់ ហើយវាក៏អាចការពារ សរសៃឈាមក្នុងខួរក្បាល ឱ្យមានសុខភាពល្អ បង្កើនការចងចាំផងដែរ។

២. បង្កើនភាពស៊ាំរបស់រាងកាយ ទប់ទល់នឹងការឆ្លងមេរោគដែលបណ្តាលឱ្យមាន ជំងឺទូទៅដូចជា ផ្តាសាយ ក្អក ឈឺបំពង់ក ជាដើម ដែលភាគច្រើនតែងកើតមានឡើង ចំពោះមនុស្សណា ដែលមានប្រព័ន្ធភាពស៊ាំការពាររាងកាយចុះខ្សោយ។

៣. ធ្វើឱ្យឈាមរត់ល្អប្រសើរជាងមុន សរីរាង្គកាយមានដំណើរការបានពេញលេញល្អ  ទាំងខាងខួរក្បាល ទាំងរាងកាយក្តី គឺស្រស់ស្រាយ មិនស្ពឹកស្រពន់។ វាល្អណាស់ សម្រាប់មនុស្សចាស់ នាំឱ្យមានអាយុវែង ហើយវាក៏ល្អសម្រាប់សិស្ស និស្សិត ដែលត្រូវការប្រើខួរក្បាលគិត វិភាគ និងចងចាំបានល្អនៅក្នុងសិក្សារបស់ពួកគេ។

៤. ជួយជួសជុលកោសិកាសឹករេចរឹលក្នុងរាងកាយ ព្រោះដោយសារតែប្រូតេអ៊ីននៃ សណ្តែក ពេលដែលមានការរួមផ្សំជាមួយ នឹងក្រូចឆ្មារបង្កឱ្យមានតុល្យភាព PH ក្នុងរាងកាយ នាំឱ្យមានការរំលាយ និងស្រូបយកបានងាយស្រួល ជួយឱ្យរបួសជាសះស្បើយលឿនជាងមុន កាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសក់ដុះឬសយ៉ាងរឹងមាំស្រស់ស្អាតពី ខាងក្នុងចេញមកតែម្តង។

៥. ពេលដែលសុខភាពរាងកាយជាទូទៅបានល្អប្រសើរឡើង វានឹងធ្វើឱ្យសមត្ថភាពនៅក្នុងផ្លូវភេទ ក៏មានសភាពរលូនល្អផងដែរ។

៦. វីតាមីនC នៅក្នុងផ្លែក្រូចឆ្មារ មានលក្ខណៈសម្បត្តិ ប្រឆាំងអុកស៊ីតកម្មយ៉ាងពិសេស ហើយពេលដែលបានរួមបញ្ចូលគ្នា ជាមួយទឹកសណ្តែក នោះវាអាចជួយ ការពារការកើតជំងឺមហារីក ទៅលើកោសិកាក្នុងរាងកាយ។

សម្រាប់អ្នកដែលសាកល្បងទទួលទានទឹកសណ្តែក ក្រូចឆ្មារអាចរៀបចំ ដោយខ្លួនឯង យោងតាមរូបមន្តនេះបាន៖

#គ្រឿងផ្សំ៖

-ទឹកសណ្តែក ១៥០-២០០ សេសេ ដោយគ្មានលាយជាតិស្ករ

-ទឹកក្រូចឆ្មារ១ផ្លែ។

#វិធីធ្វើ៖

១.យកទឹកក្រូចឆ្មារ១ផ្លែនោះ ទៅក្លាស្សេទឹកកក

២. លាយទឹកក្រូចឆ្មារ ជាមួយទឹកសណ្តែក កូរឱ្យសព្វល្អរហូតដល់វាមើលទៅ ដូចជា ក្លាយទៅជាទឹកដោះគោយ៉ាអួ (yogurt) ដែលមានរសជាតិជូរអែមៗ។

៣.ផឹកភេសជ្ជៈនេះជារៀងរាល់ព្រឹក មុនពេលបរិភោគអាហារចំនួន ១ពែងក្នុងមួយថ្ងៃ។

តាមបទពិសោធន៍របស់អ្នកដែលធ្លាប់បានបរិភោគវា បានបង្ហាញឱ្យឃើញថា ទឹកសណ្តែកក្រូចឆ្មារ ធ្វើឱ្យមានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរជាងមុន ឯភ្នែកក៏មើលច្បាស់ល្អ ងាយបន្ទោរបង់ ហើយប្រការល្អបំផុតក៏ត្រូវការបរិភោគ អាហារទាំង៥ក្រុមបន្ថែម សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឱ្យបាន ទៀងទាត់ ជម្រះចិត្តឱ្យស្រស់ថ្លា មិនស្មុគស្មាញជាដើម ដែលនេះគឺរឹតតែជារូបមន្ត យ៉ាងសំខាន់នៅក្នុងការថែរក្សាសុខភាព ឱ្យមានអាយុយឺនយូរពន្យាការចាស់ស្លាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]