ចិន៖ វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ នឹងមិនធ្លាប់មានពីមុនមក ខណៈក្រុមហ៊ុនមួយនៅប្រទេសចិន កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម និងមហាជនទូទៅ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកត្រូវបាន បែកធ្លាយលើបណ្តាញអីុនធឺណែត ដែលគេដឹងថា ចៅហ្វាយរោគចិត្តតម្រូវឲ្យ បុគ្គលិកនារីៗថើបបបូរមាត់របស់ខ្លួន មុននឹងអនុញ្ញាតឲ្យពួកគេធ្វើការ។

គួរឲ្យដឹងថា តាមរយៈរូបភាព និងវីដេអូឃ្លីប ដ៏គួរឲ្យខ្ពើមរអើម ពីសំណាក់ថៅកែរោគចិត្ត បំពានមកលើបុគ្គលិកជាស្ត្រីភេទនេះដែរ គឺត្រូវបានបង្ហោះសាយភាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិន កាលពីថ្ងៃសុក្រ កន្លងទៅមកម៉្លេះ។

បើតាមប្រភព បានឲ្យដឹងថា ក្រុមហ៊ុនលក់ឧបករណ៍ ឬគ្រឿងបរិក្ខាផលិតស្រាបៀរ ដែលមានមូលដ្ឋាននៅតំបន់ Tongzhou ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ជារៀងរាល់ព្រឹកនៅចន្លោះម៉ោង ប្រមាណជា ៩:00 ទៅ ៩:៣០នាទីព្រឹក បុគ្គលិកនារីភេទទាំងអស់ ត្រូវតម្រូវឲ្យឈរតម្រង់ជួរគ្នា ដើម្បីថើបចៅហ្វាយនាយរបស់ពួកគេជាមុនសិន មុនពេលចាប់ផ្តើមធ្វើការ។

ទន្ទឹមនឹងនោះផងដែរ បើតាមប្រភពសារព័ត៌មាន Sohu ក៏បានឲ្យដឹងដែរថា ដំបូងឡើយក៏មានបុគ្គលិកនារីៗជាច្រើននាក់ មានការស្ទាក់ស្ទើរក្នុងចិត្ត មិនចង់ចូលរួមធ្វើនូវសកម្មភាព (ថើប) នាពេលព្រឹកនោះ តាមតែចៅហ្វាយនាយរបស់ខ្លួន ចង់បាននោះឡើយ។ ខណៈកន្លងមកក៏ធ្លាប់មាន សមាជិកបុគ្គលិកនារី២រូបផងដែរ ដែលបានបដិសេធមិនចូលរួមថើបចៅហ្វាយរបស់ខ្លួន ហើយសុខចិត្តដាក់ពាក្យលាឈប់ ពីក្រុមហ៊ុនតែម្តង។

បើតាមការបញ្ជាក់ពីសំណាក់សាមីខ្លួនផ្ទាល់ ដែលជាចៅហ្វាយរូបនោះ មិនបញ្ចេញឈ្មោះ  បានឲ្យដឹងថា ការអនុវត្តបែបនេះ គឺអាចជួយបង្កើននូវចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងបុគ្គលិក និងអ្នកអ្នកគ្រប់គ្រង វាប្រៀបបីដូចជាទឹកហើយនឹងត្រីយ៉ាងដូច្នោះដែរ។ លោកបន្តថា បុគ្គលិកនារីៗទាំងអស់នេះ នឹងនឹករូបគាត់ជាមិនខាន នៅពេលដែលគាត់មិននៅក្រុមហ៊ុន ដូច្នេះហើយពួកនាងនឹងផ្ញើសារ តាមរយៈបណ្តាញសង្គម WeChat ដើម្បីសួរសុខទុកគាត់លេងជាដើម។

ចៅហ្វាយរូបនេះបានបន្ថែមទៀតថា រូបគាត់ជ្រើសរើសយកគំនិតបែបនេះ មកប្រើប្រាស់ក្នុងក្រុមហ៊ុន ក៏ដោយសារតែធ្លាប់បានទៅទស្សនៈកិច្ចក្រុមហ៊ុននៅឯសហរដ្ឋអាមេរិក គឺគេអនុវត្តវិធីសាស្រ្តបែបនេះដែរ។

ទោះបីជាយ៉ាងណាក្តី ក៏មានអ្នកនិយមលេងបណ្តាញសង្គម Weibo ជាច្រើន មានការរិះគន់ និងងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះបុគ្គលិកនារីៗ បម្រើការនៅក្រុមហ៊ុនខាងលើនេះ ដែលពួកនាងអាចបន្តធ្វើការងារបាន ដោយស្ថិតក្នុងបរិយាកាស ដ៏គួរខ្ពើមរអើមយ៉ាងដូច្នេះនោះ។

មតិយោបល់មួយចំនួនខាងក្រោមពីអ្នកនិយមលេងបណ្តាញសង្គម៖

«ឆ្ងល់ដែរ! តើបុគ្គលិកនារីៗទាំងអស់នោះ អាចទទួលយកបានដែរទេ? តើមិត្តប្រុស ឬក៏ប្តីរបស់ពួកគេ មានបានដឹងរឿងចឹងដែរអត់ហ្ន៎?» ។

«ខ្ញុំចង់សួរទៅកាន់នារីៗទាំងអស់នោះថា៖ តើអ្នកទាំងអស់គ្នានោះ គ្មានលុយចាយមែន បានខំប្រឹងធ្វើចឹងនោះ? តើវាដាច់បាយស្លាប់មែន បើគ្រាន់តែរកការងារថ្មីធ្វើនោះ?» ។

«យី! អាមេនេះពិតជាតណ្ហាក្រាស់មែន! ប៉ុន្តែពួកនារីៗជាបុគ្គលិកអស់ហ្នឹងក៏ល្ងង់ដែរ ដែលព្រមធ្វើតាមគេចឹង» ។

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]