ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយកាលពីយប់មិញ នៅក្នុងអំឡុងការប្រកួតរវាងកម្ពុជា និងស្រីលង្ការ គឺនៅខ្ទង់ម៉ោងប្រកួតប្រហែលជានាទី ទី២០ បណ្តាញអគ្គិសនីនៅក្នុងទីលានបាល់ទាត់ ត្រូវបានដាច់មួយសន្ទុះ ដោយសារបញ្ហាបច្ចេកទេសមួយចំនួន ។ 

ពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនីនៅក្នុងទីលានប្រកួតកាលពីយប់មិញនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការភ័យស្លន់ស្លោផងដែរ ដោយនឹកស្មានថាមានរឿងអ្វីមួយកើតឡើង ប៉ុន្តែតាមពិតនេះគ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រទាំងអស់ ក៏បានបង្កើនបរិយាកាសមួយប្លែកផងដែរ ដោយបានយកភ្លើងពិលចេញទូរស័ព្ទដៃរបស់ខ្លួន យកមកបញ្ចាំង ធ្វើឲ្យទិដ្ឋភាពនៅក្នុងទីលានពោរពេញទៅដោយពន្លឺចែងចាំងដ៏ស្រស់ស្អាត ថ្វីត្បិតការប្រកួតត្រូវបានពន្យាពេលមួយភ្លេតក៏ដោយ។ ហើយលើសពីនេះទៅទៀត ក៏មានការច្រៀងរាំពីអ្នកគាំទ្រផងដែរ ដែលកាន់តែធ្វើឲ្យបងប្អូនប្រិយមិត្តដែលបានមកទស្សនាផ្ទាល់ កាន់តែមានភាពរំភើបរីករាយទ្វេដង។

គួរបញ្ជាក់ផងដែរថា ជម្រើសជាតិកម្ពុជា កាលពីយប់មិញធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិស្រីលង្ការ ក្នុងលទ្ធផល ៤-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៥មឺុននាក់។

តោះមកទស្សនាកម្រងរូបភាព នៃទិដ្ឋភាពដាច់ភ្លើងនៅក្នុងទីលានកាលពីយប់មិញ៖

រូបភាព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]