ភ្នំពេញ៖ ពិធីករ ខេង រតនៈ ហៅនាយ ព្រែក និងគូដណ្តឹង តែងតែបញ្ចេញភាពស្និទ្ធស្នាល ស្អិតមួតដាក់គ្នា មិនលស់មួយថ្ងៃ ហើយភាគច្រើន ពួកគេក៏ចូលចិត្តបណ្តើរគ្នា ចូលរួមតាមកម្មវិធីធំៗជាមួយគ្នាជារឿយៗផងដែរ។

កាលពីថ្មីៗនេះដែរ មានវីដេអូខ្លីមួយ ត្រូវបានបង្ហោះឡើង ដោយបងស្រីថ្លៃរបស់ពិធីកររូបនេះ បានឃើញរូបលោក បង្ហាញភាពផ្អែមល្ហែមយ៉ាងខ្លាំង ដាក់គូដណ្តឹងនៅក្នុងឡាន។ មិនតែប៉ុណ្ណោះ រូបលោក ក៏បានកាន់ដៃគូដណ្តឹងបណ្តើរ បើករថយន្តបណ្តើរ និងថែមទាំងថើបដៃ ជាមួយនឹងពាក្យសរសើរថា "ដៃក្រអូប" ទៀតផង។

ម្ចាស់វីដេអូដែលបានថតវីដេអូនេះបានសរសេរថា៖ «រឿងពិតដែលខ្ញំុលួចថតបាន មនុស្សស្រីគ្រប់រូប គឺប្រាថ្នាចង់បានមនុស្សដែលនាង ស្រលាញ់ផ្អែមល្ហែមបែបនេះឯង ហេតុអី Sweet មិនខ្វល់អារម្មណ៍អ្នក Alone បែបនេះហ្ហាសប្អូនៗ»។

កាយវិការរបស់នាយព្រែក បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរ និងនិយាយថា នាយព្រែក ពិតជាស្រលាញ់គូដណ្តឹងខ្លាំងណាស់ សូម្បីពេលកំពុងបើកឡាន ក៏នៅតែផ្អែមល្ហែមមិនឈប់។

យ៉ាងណាមិញ ចំពោះដំណឹងរៀបការគឺ នាយ ព្រែក មិនទាន់បានទម្លាយនោះទេ ថានឹងរៀបចំក្នុងពេលណា តែប្រហែលជាក្នុងពេលឆាប់ៗនេះ៕

វីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នាយព្រែក បានទៅSurprise ខួបកំណើតសង្សារ ដល់ក្នុងបន្ទប់គេង។

ពិធីករ និងជាកូនប្រុស បណ្តូលចិត្តរបស់ យាយ យ៉យ គឺលោក ខេង រតនៈ ហៅនាយ ព្រែក បានទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងផ្ទះទាំងយប់ ដែលជាដើមហេតុធ្វើឲ្យ លោកមានអារម្មណ៍រំភើប ព្រោះតែឪពុកម្តាយក្មេក របស់គូស្នេហ៍ អនុញ្ញាតឲ្យ លោកទៅ Surprise ខួបកំណើតសង្សារ ដល់ក្នុងបន្ទប់គេង ។

តាមរយៈសាររបស់ នាយ ព្រែក បានសរសេរបង្ហោះថា « រីករាយថ្ងៃកំណើតអូន សម្លាញ់ចិត្តបងថ្ងៃនេះ អូនតែងប្រាប់បងថា ជាថ្ងៃដែលអូនរង់ចាំ ព្រោះជាថ្ងៃល្អ ១៦ ០៦ ២០១៦ បងក៏រង់ចាំថ្ងៃនេះដែរ។

ក្នុងចិត្តសប្បាយផង និងបារម្មណ៏ផង ខ្លាចមិនធ្វើអោយអូន សប្បាយចិត្តខ្លាំង ប៉ុន្តែបងក៏សប្បាយចិត្ត ពេលអូននិយាយថា អោយតែបាន នៅក្បែរបងអូន សប្បាយចិត្តហើយ មិនត្រូវការអ្វីធំដុំទ្បើយ។ រាល់ពេលបងនៅក្បែរអូន បងសែនសប្បាយចិត្ត ព្រោះអូនជានារីដល់ស្អាត ស្អាតរហូតបង មើលមិនឃើញថា ពិភពលោកនេះ មានស្រីស្អាតទៀតទ្បើយ ព្រោះអូនជាទេពធីតា ដែលស្ថិតក្នុងចិត្តបងតែម្នាក់គត់ »។

នាយព្រែកបានបង្ហាញ ពីទំហំចិត្តចង់រៀបការ ជាមួយគូស្នេហ៍ របស់លោកទៀតថា «រយៈពេលជិតមួយឆ្នាំ ដែលបងបានរស់នៅ ជាមួយអូន បងតែងសង្ឃឹមថា ពួកយើងនឹងបានរៀបការ ថ្ងៃណាមួយជាមិនខាន។ អូនចូលចិត្តសប្បាយ មិនសូវខ្វល់ច្រើន ដូច្នេះបងតែងតែចូលចិត្ត ឃើញអូនសើច ញញឹម បងក៏សប្បាយចិត្តដែរ។

បងសូមជូនពរអូន សម្លាញ់អោយមានសម្រស់ កាន់តែស្អាត រាងបន្តកាន់តែស្រលូន ក្មេងជាងវ័យ ស្រលាញ់បងកាន់តែខ្លាំង និងគ្រួសារអូនផងដែរ ។ម៉ោង១២:០១នាទី អរគុណដល់គ្រួសារអូន ដែលអនុញ្ញាត អោយបងទៅ Surprise ដល់ផ្ទះកណ្តាលយប់ចឹងម៉ង»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក