ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ អតីតបេក្ខនារី The Voice Cambodia រដូវកាលទី២ កញ្ញា រ៉េត ស៊ូហ្សាណា ទទួលបានការងារសិល្បៈយ៉ាងច្រើន ហើយបន្ថែមពីនេះ គួរឲ្យកត់សម្គាល់ មានទាំងថតសម្អាងការទៀតផង។

កាលពីម្សិលមិញនេះដែរ នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក មានការចែករំលែកនូវរូបថតមួយសន្លឹក របស់តារាស្រីវ័យក្មេងរូបនេះ ក្នុងឈុតប្រពៃណីខ្មែរ ដែលរូបនាងបានថតឲ្យសម្អាងការមួយកន្លែង។

ជាមួយនឹងស្នាមញញឹមបន្តិច ពោរពេញទៅដោយការជឿជាក់ ក្នុងឈុតប្រពៃណីខ្មែរ របស់ហ្សាណា ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំងផងដែរ។ 

ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនទៀត បានកត់សម្គាល់ និងសរសេររិះគន់ទៅតាមគំនិតរៀងៗខ្លួនដែរ។

អ្វីដែលជាចំនុចគួរឲ្យចាប់អារម្មណ៍ជាងគេបំផុត គឺមានអ្នកមើលឃើញរូបភាពនោះមានភាពខុសបច្ចេកទេស។ អ្នកលេងបណ្តាញសង្គមមួយចំនួន បានលើកឡើងថា "រូបថតនេះ edit ខ្លាំងពេកហើយ មុខឡើងស្លេក ហើយសូម្បីតែដៃម្ខាងស ម្ខាងខ្មៅ ដូចដៃមនុស្សប្រុស"។​

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរូបថតដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើន នៅលើបណ្តាញសង្គម មួយនេះ?

រូបថត៖ @homePhotography

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  គណនីហ្វេសប៊ុកផេក របស់ផលិតកម្ម រស្មីហង្សមាស បានបង្ហោះនូវវីដេអូ(Teaser)ខ្លីមួយ ប្រមាណជា១នាទីជាង ដែលបង្ហើបពីបទចម្រៀងថ្មី Original Song និង ជាបទចម្រៀងដំបូងបង្អស់ របស់អតីតបេក្ខជន The Voice Cambodia រដូវកាលទី២ នោះគឺ រ៉េត សូហ្សាណា ដោយមានចំណងជើងថា «ឈប់»។

ទន្ទឹមនឹងនេះផងដែរ យើងសង្គេតឃើញថា បទចម្រៀងមួយបទនេះ គ្រាន់តែបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក មិនទាន់បាន១ថ្ងៃត្រឹមត្រូវផង ប៉ុន្តែបើនិយាយពីចំនួនអ្នកចូលទស្សនាវិញ មានរហូតទៅដល់ជាង៣សែនដង និង ចំនួនអ្នកចែករំលែកShare រហូតដល់ជាង១ម៉ឺន Share ឯណោះ ទាំងដែលបទចម្រៀងមួយបទនេះ នៅមិនទាន់បានចេញ បទចម្រៀងពេញ(Full Song) ឬក៏ MV ចម្រៀង នៅឡើយទេ។ លើសពីនេះទៅទៀតនោះ ថែមទាំងទទួលបាននូវការគាំទ្រ និងការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ក្នុងប្រទេសកម្ពុជាថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ក៏មានមតិអ្នកគាំទ្រមួយចំនួនក៏បានឆ្ងល់ថា ឃើញមានតែវត្តមាន បេក្ខជន The Voice មួយចំនួនប៉ុណ្ណោះ ដូចជា ហ្សាណា ថែល ថៃ និង ឈិន រតនៈ ដែលបានចេញបទថ្មី ចំណែកឯបេក្ខជនផ្សេងទៀត ដូចជា សាន ស្រីឡៃ ឬក៏ ឃី សុខឃុន ជាដើម បែរជាស្ងាត់ឈឹង មិនឃើញចេញបទចម្រៀងអ្វីនឹងគេឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា