អឺរ៉ុប៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Wayne Rooney កាលពីយប់មិញនេះ បានធ្វើឲ្យអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន Wembley សម្តែងនូវការមិនពេញចិត្តជាមួយនឹងទម្រង់លេងរបស់ខ្លួន ទោះបីជាក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះ ម៉ាល់តា ក្នុងលទ្ធផល ២-០ យ៉ាងណាក្តី ។

នៅក្នុងអំឡុងពេលប្រកួត Rooney ត្រូវបានអ្នកគាំទ្រស្រែកហ៊ោរបែបប្រមាថ ដែលនេះសបញ្ជាក់ឲ្យឃើញថា ភាគច្រើននៃអ្នកគាំទ្រមិនសូវជាពេញចិត្តនៅពេលដែល ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ជាប់ក្នុងជម្រើស១១នាក់ដំបូង។

ក្រោយបញ្ចប់ការប្រកួត គ្រូបង្វឹកដែលទើបចូលកាន់តំណែងថ្មី លោក Gareth Southgate បានថ្លែងថា «ខ្ញុំដូចជាមិនយល់ទេថា ហេតុអ្វីបានជាអ្នកគាំទ្រធ្វើបែបនេះចំពោះ Rooney»

តែទោះជាយ៉ាងណាក៏ដោយ កំណត់ត្រារបស់ Rooney ជាមួយក្រុមជម្រើសជាតិគឺធ្វើបានល្អណាស់ ពោលគឺ កីឡាកររូបនេះ ជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិ ក្នុងចំនោមកីឡាករផ្សេងៗនាពេលបច្ចុប្បន្ននេះ៕

ក្រលេកមើលការប្រកួតមួយគូផ្សេងទៀត ដែលជាជំនួបរវាង ជើងឯកពិភពលោក ឆ្នាំ២០១៤ អាល្លឺម៉ង់ និងក្រុមជម្រើសជាតិឆែក ដែលលទ្ធផលបញ្ចប់ការប្រកួត អាល្លឺម៉ង់ ឈ្នះ ៣-០ ។ គួរបញ្ជាក់ផងដែរថា អាល្លឺម៉ង់ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ហើយចំនែកឯ ៣គ្រាប់ កាលពីយប់មិញនេះ ស៊ុតដោយកីឡាករ Thomas Mueller ២គ្រាប់ម្នាក់ឯង និងមួយគ្រាប់ទៀតដោយកីឡាករ Toni Kroos ។

ដូច្នេះ អាល្លឺម៉ង់នៅតែបន្តឈរលើកំពូលតារាងនៃពូលC មាន៦ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិ Azerbaijan មាន៦ពិន្ទុដូចគ្នា ប៉ុន្តែចាញ់គ្រាប់បាល់៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]