កាលពីម្សិលមិញនេះ អ្នកនិយមលេងហ្វេសប៊ុក មានក្តីរំភើបរីករាយ និងបានចូលរួមអបអរសាទរ ចំពោះការជួបជុំគ្នារវាង លោកតាម្នាក់ដែលត្រូវគេស្គាល់ថាជាប់សែរាជវង្សស៊ីសុវត្ថិ ជាមួយនឹងកូនស្រីរបស់គាត់ ដែលបានបែកគ្នាអស់រយៈរាប់សិបឆ្នាំមកហើយ។

ប្រភពពីគណនីហ្វេសប៊ុក Tita Phou បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក និងវីដេអូឃ្លីបមួយផងដែរ ដោយបានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «លោកតា ដែលជាប់ខ្សែរាជវង្សសីុសុវត្ថិ មានឈ្មោះថា លោកតា ឌួង សុវណ្ណារ័ត្ន ថ្ងៃនេះលោកតាបានជួបឈាមលោកតា ដែលត្រូវជាកូនស្រីលោកតានៅសល់មួយអង្គឈ្មោះ អ្នកអង្គម្ចាស់ ឌួង សុជាតិតា Sochetta Doung នៅប្រទេសកាណាដា ដែលបែកលោកតាអស់រយៈពេលជាង៣០ឆ្នាំ ថ្ងៃនេះបានជួបគ្នា លាយទាំងទឹកភ្នែកលាយទាំងស្នាមញញឹម ធ្វើអោយអ្នកជុំវិញក្តុកក្តួល រំភើបជាមួយ ស្រក់ទឹកភ្នែកជាមួយ។ សូមជូនពរលោកតានិងកូនស្រី សុខចម្រើន»៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]