យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រដេលី ឈីលី ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៧ កញ្ញា ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែងអាមេរិកវ័យ២០ឆ្នាំសេឡេណា ហ្គោមេស បានចូលប្រឡូកក្នុងការថតខ្សែភាពយន្តរឿង Spring Breakers ដែលមានឈុតឆាកសម្តែងរួមភេទក្តៅសាច់ជាច្រើន ។

តារាសម្តែងវ័យក្មេងតែមានដើមទ្រូងធំរូប នេះបានដើរតួជា Faith រួមជាមួយនឹងនិស្សិតស្រីសាកលវិទ្យាល័យវ័យក្មេង៤នាក់ទៀត ដែលឈប់សម្រាកលម្ហែកាយក្រោយពីទំនេរការសិក្សានៅលើឆ្នេរ ខ្សាច់មួយ ។នៅក្នុងដំណើររឿងដែលត្រូវបានគេចាក់ផ្សាយឈុតខ្លះៗនៅក្នុង ពិធីបុណ្យខ្សែភាពយន្តទីក្រុង Venice កាលពីថ្ងៃពុធគេបានឃើញតួអង្គសេឡេណា ហ្គោមេសកំពុងលង់ខ្លួនជាមួយនឹងក្រុមបងធំដោយមានការផឹក ស្រា និងការប្រើប្រាស់ថ្នាំញៀន រួមជាមួយនឹងការប្រើប្រាស់អំពើហិង្សាផ្លូវភេទផងដែរ ។

ខ្សែភាពយន្ត Th Spring Breaker នឹងក្លាយជាខ្សែភាពយន្ត១ក្នុងចំណោមខ្សែភាព១៨ទៀត ដើម្បីចូលរួមប្រកួតប្រជែងយកពានរង្វាន់ Golden Lion Prize ហើយវានឹងត្រូវបានគេយកទៅដាក់បញ្ចាំងជាផ្លូវការនៅឆ្នាំ ក្រោយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]