ភ្នំពេញ៖ ពិធីករដ៏មានប្រជាប្រិយភាពប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ បាននាំភរិយាវ័យក្មេងរបស់ខ្លួនអ្នកនាង សុភាព មូល្យ៉ា ទៅសួរសុខទុក្ខអ្នកនាង ភិន សុដាលីស និងកូនស្រី  ម្សិលមិញនៅឯមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈយ៉ាងរីករាយ និងផ្តល់ភាពស្និទ្ធស្នាលជាទីបំផុត។

មិនតែប៉ុណ្ណោះអ្នកទាំងពីរ ក៏បានទិញកាដូដ៏ស្រស់ស្អាតទៅផ្ញើនាងតូច Katherina ផងដែរ គឺអាវកូនក្មេងពណ៌សរូបតុក្កតាខ្លាឃ្មុំផេនដាយ៉ាងស្រស់ស្អាត ឃើញហើយ គួរឱ្យចង់ពាក់ណាស់។

ក្នុងឱកាសដ៏កក់ក្តៅនោះ ក៏មានអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកបានចូលមក Like និងComment ជាច្រើនពាន់នាក់ ព្រមទាំងនាំគ្នាសរសើរ មិនដាច់ពីមាត់មួយទៅមាត់មួយថា កូនស្រីរបស់អ្នកនាង ភិន សុដាលីស ដែលកើតចេញមកពីចំណងស្នេហ៍របស់នាងជាមួយនឹងលោក ប៉ែន ចំរ៉ុង គឺពិតជាស្រស់ស្អាត និងគួរឱ្យក្នាញ់ខ្លាំងណាស់។

នេះគឺជាទឹកចិត្តមួយដ៏ល្អប្រសើររបស់អ្នកសិល្បៈក្នុងសង្គមខ្មែរយើង ដែលចេះយល់ទុក្ខធុរៈគ្នាទៅវិញទៅមក ស្រលាញ់គ្នារាប់អានគ្នា ចាត់ទុកដូចជាបងប្អូនបង្កើត ទោះស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏មិនបោះបង់ចោលគ្នាឱ្យនៅឯកាម្នាក់ឯងដែរ ពិតជាគួរឱ្យសរសើរទឹកចិត្ត របស់គូស្វាមីភរិយាមួយគូនេះខ្លាំងណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ