ខេត្ដកណ្ដាល ៖ បុរសម្នាក់ប្រើ ល្បិចល្បួង ក្មេងស្រីរួមភេទ ខណៈដែលម្ដាយឪពុក ជនរងគ្រោះ មិននៅរហូតបាន សម្រេចម្ដងហើយ ញ៉ាមចង់រួមភេទម្ដងទៀត តែត្រូវម្ដាយ ជនរងគ្រោះមកទាន់ ក៏ចាប់ខ្លួនប្រគល់ជូន នគរបាលឱ្យចាត់ការ ទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ភូមិត្រពាំងជ្រោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពី នគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភ.ម.ន ភេទស្រី អាយុ ៨ឆ្នាំ មាន មុខរបរជាសិស្ស រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកឯជនសង្ស័យមានឈ្មោះ សេន សុន ហៅ ឡេវ ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរកម្មករសំណង់ រស់នៅក្នុងភូមិ-ឃុំកើតហេតុ ជាមួយនឹងជនរងគ្រោះដែរ។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដេកនៅផ្ទះ កើតហេតុជាមួយនឹងប្អូនម្នាក់ ចំណែកឯឪពុករបស់នាង បានទៅរកស៊ីនៅប្រទេសថៃ ជាយូរមកហើយ រីឯម្ដាយនាងជាប់រវល់ទៅ លក់ដូរអីវ៉ាន់កំប៉ិកកំប៉ុក ក្បែររោងការនៅក្នុងភូមិ ពេលនោះជនសង្ស័យឃើញឱកាសល្អ ក៏ចូលទៅរកជនរងគ្រោះ នៅក្នុងផ្ទះ ហើយលួងលោមនាងសុំរួមភេទ ដោយកុំឱ្យមាត់ចាំគេឱ្យលុយចាយ បន្ទាប់មកជនរងសង្ស័យ ក៏បានធ្វើសកម្មភាពរំលោភ កុមារីរងគ្រោះរហូតបានសម្រេចម្ដងហើយ បន្ទាប់ពីគេចង់ធ្វើសកម្មភាពរំលោភម្ដងទៀត ដោយពុំទៅណាទេ ដោយនៅសំងំ នៅក្នុងមុង ជាមួយនិងជនរងគ្រោះ ពេលដែលម្ដាយជនរងគ្រោះ មកពីលក់អីវ៉ាន់វិញ ឃើញស្ថានភាពផ្ទះ រប៉ាត់រប៉ាយ ក៏សង្ស័យ ដើរចូលមើលកូនស្រីកំពុង តែដេកនៅក្នុងមុង ស្រាប់តែឃើញជនសង្ស័យនៅជាមួយខ្លួន ហើយក៏ឃាត់ប្រគល់ឱ្យនគរបាលតែ ម្ដងទៅ ។

ចប្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]