ភ្នំពេញ៖ ក្រោយពីតារាចម្រៀង​សុគន្ធ និសា បានវិលចូលផលិតកម្មហង្សមាសវិញ កាលពីពាក់កណ្ដាលឆ្នាំ ២០១៦កន្លងទៅនេះ កញ្ញាក៏មិនទាន់ចេញវីដេអូបទចម្រៀងផ្លូវការណាមួយ​ ដែលអន្រួនចិត្ដទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ នៅឡើយទេ។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បត្ដិ៍កន្លងទៅនេះ គ្រាន់តែបទចម្រៀង <<មាតាដៃមួយរយ>> របស់កញ្ញា សុគន្ធនិសា បានចេញជាវីដេអូផ្លូវការភ្លាម ក៏ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាចែកចាយយ៉ាងច្រើន ក្នុងពេលដ៏ខ្លី។ សម្រាប់បទនេះផ្ទាល់ គឺជាប្រភេទបទចម្រៀងកំសត់ ដែលពោរពេញទៅដោយមនោសញ្ចេតនា របស់ស្ដ្រីជាម្ដាយ និងជាភរិយាមួយរូប ដែលហ៊ានលះបង់អ្វីៗគ្រប់យ៉ាង មិនហ៊ានរអ៊ូ និងនិយាយស្ដីពីស្ថានភាពជំងឺរបស់ខ្លួន។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូផ្លូវការទាំងអស់គ្នា នៅខាងក្រោមនេះ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ថា កញ្ញា សុគន្ធ និសា តែងត្រូវបានគេសរសើរថា សម្រស់របស់នាងដូចជា មិនចាស់ជ្រីវជ្រួញទៅណាសោះ ថ្វីបើពេលនេះនាងមានវ័យទៅដល់៣៣ឆ្នាំ យ៉ាងណាក៏ដោយ។

ជាមួយនឹងរូបថតថ្មីៗជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា ពិតជាស្រស់ស្អាតខ្លាំង ដូចជាតុក្កតាជ័រ និងវ័យក្មេង មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ។ ហើយអ្វីដែលសំខាន់ នៅពេលនាងគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ គឺកាន់តែលើកសម្រស់របស់នាង ថែមមួយកម្រិតទៀត។

សម្រស់វ័យក្មេងមិនងាយចាស់របស់ តារាចម្រៀងស្រី សុគន្ធ និសានេះហើយ ត្រូវបាននារីៗភាគច្រើន សរសើរ និងច្រណែនរូបនាងយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា