កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ កម្មវិធីជជែកកម្សាន្តដ៏ពេញនិយមមួយ Show 360 របស់ស្ថានីយទូរទស្សន៍ MBC បានអញ្ជើញសមាជិកក្រុម កំលោះសំបូរស្នេហ៍ទាំង៩រូប នៃក្រុមចម្រៀងបុរស Exo ចូលមកជជែកម្សាន្ត ចែករំលែកពីរឿងប្លែកៗ និងអាថ៌កំបាំងផ្ទាល់ខ្លួនមួយចំនួន ដែលអ្នកគាំទ្ររបស់ពួកគេមិនធ្លាប់បានដឹងពីមុនមក។

ជាការពិតណាស់ ក្នុងនោះផងដែរ សមាជិកម្នាក់នៃក្រុម Exo គឺកំលោះសង្ហា Baekhyun ក៏បានបង្ហើបអាថ៌កំបាំង ៣ចំនុច នៅលើដងខ្លួនរបស់លោក ប្រាប់ទៅកាន់ទស្សនិកជនផងដែរ ។ ដោយកន្លែងសម្ងាត់ទី១ គឺតាមការពិតទៅ ដៃរបស់ Baekhyun បើដាក់សន្ធឹងត្រង់ គឺមិនត្រង់នោះទេ ឬអាចមិនបានថា រៀច ឬក៏ កែច បន្ថែមពីនេះ លោកក៏និយាយបែបកំប្លែងៗថា «រាងដូចជាភ្លើងរន្ទះបាញ់អញ្ចឹញ»។

រីឯរឿងសម្ងាត់ពី២វិញគឺ កូនដៃរបស់លោក គឺអាចបត់ចូលក្នុងបាន ដោយមិនបាច់ ប្រើដៃមួយចំហៀងទៀតមកជំនួយ។ ចំណែកឯរឿងសម្ងាត់ទី៣នោះ គឺ ម្រាមដៃនាងរបស់លោក ពិតជាទន់ខ្លាំងមែនទែន ដោយអាចរលាស់បាន ទាំងដែលអ្នកផ្សេងទៀតមិនអាចធ្វើបាន។

ដូចនេះ កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ខ្មែរឡូត បានលើកយកនូវ រូបថតគួរឲ្យអស់សំណើច មួយចំនួនដើម្បីចែកជូនប្រិយមិត្តមើលកម្សាន្ត ដែលតារាKpop មិនចង់ឲ្យអ្នកឃើញឡើយ។

បច្ចុប្បន្នរូបថតទាំងនេះ ត្រូវបានអ្នកនិយមលេងអ៊ិនធឺណិតជាច្រើន កំពុងចែកចាយ ពេញបណ្តាញសង្គមនានា ព្រោះពួកគេគិតថាគួរឲ្យអស់សំណើចយ៉ាងខ្លាំង។ គួរបញ្ជាក់ថា រូបដែលបែកធ្លាយទាំងនេះ គឺពួកគេបានថតវា តាំងតែពីរៀននៅថ្នាក់ មធ្យមសិក្សា និងថ្នាក់វិទ្យាល័យមកម៉្លេះ ដោយកាលនោះពួកគេនៅក្មេង ហើយមិនទាន់មាន បច្ចេកវិទ្យាទាន់សម័យកាម៉េរា៣៦០ ដូចពេលបច្ចុប្បន្នអ្វីនោះឡើយ ដោយហេតុនេះហើយទើបស្ទាយថតរូបរបស់ពួកគេ មិនមានភាពទាន់សម័យដូចពេលបច្ចុប្បន្ន។

ប៉ុន្តែមិនថាយ៉ាងណា នៅពេលនេះពួកគេបានធំពេញវ័យអស់ហើយ ហើយរូបសម្ផស្សរបស់ពួកគេ បានផ្លាស់ប្តូរដែរ បើនិយាយរួមទៅគឺ ពួកគេបានក្លាយទៅជាតារាប្រុសល្បីឈ្មោះប្រចាំប្រទេសូរ៉េខាងត្បូង ព្រមទាំងមានរូបរាងសង្ហាថែមទៀតផង៕

ដូចនេះ បើចង់ដឹងថារូបថតពីមុន អស់សំណើចខ្លាំងប៉ុណ្ណា សូមទស្សនាទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]