ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធីប្រកួតថតរូប S7 Angel ដ៏គួរអោយទាក់ទាញពីសំណាក់យុវ័យ ដែលមានមនុស្ស ចូលរួមជាច្រើនកុះករ កាលពីថ្ងៃទី 24 និង 25 ខែកញ្ញាឆ្នាំ 2016 កន្លងទៅក្នុងទីក្រុងភ្នំពេញ។

លោក ឆែ សុខទ្បេង ដែលជាប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនសាមសុងថៃ អេទ្បិចត្រូនិចនៅ កម្ពុជា បានមានប្រសាសន៍ថា៖ «យើងរៀបចំ កម្មវិធីប្រកួតថតរូប S7 Angel នេះទ្បើងដើម្បីអបអរសាទរ ភាពជោគជ័យរបស់ទូរស័ព្ទសាមសុង S7 edge ដែលជាទូរស័ព្ទ លក់ដាច់ ជាងគេប្រចាំឆ្នាំ 2016 ទូទាំងពិភពលោក។

លោកបានបន្តទៀតថា៖ «កម្មវិធីប្រកួតថតរូប S7 Angel ដ៏ទាក់ទាញមួយនេះ គឺជាការប្រកួតថតរូប របស់អ្នកគាំទ្រសាមសុង ជាមួយ S7 Angel ទាំង 7 រូបដ៏ស្រស់សោភា ហើយអ្នកគាំទ្រទាំងអស់នោះនឹងមានឱកាស ឈ្នះរង្វាន់ Samsung Galaxy S7 edge មួយគ្រឿង និងរង្វាន់ផ្សេងៗទៀតជាច្រើន ដោយយើងធ្វើការជំរុះយករូបថតជាមួយ S7 Angel ដែលបានបង្ហោះចូលទៅក្នុងហ្វេសប៊ុកផេក “Samsung Cambodia” ក្នុងការស្វែងរកអ្នកទទួលបានជ័យជំនះ។» សូមកុំភ្លេចចូលរួមទាំងអស់គ្នាព្រោះកម្មវីធីនេះនឹងបន្តធ្វើម្តងទៀត នៅថ្ងៃទី 08 និង09 ខែតុលាឆ្នាំ 2016 នៅតាមទីតាំងផ្សេងៗគ្នាក្នុងទីក្រុងភ្នំពេញ តាមរយៈហ្វេសប៊ុកផេក Samsung Cambodia ។  

លើសពីនេះទៅទៀត រាល់ការជាវ Samsung S7 ឬ S7 edge ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ2016 អតិថិជន នឹងទទួលបានការបន្ថែមជូនដ៏ពិសេសដែលរួមមាន ការបញ្ចុះតម្លៃ $30 អង្គចងចាំ 64GB និង អត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុនសែលកាត។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]