បន្ទាប់ពីចំណាយពេលរាប់ឆ្នាំ រៀបចំផ្ទះសម្បែង ចំអិនអាហារ បោកគក់សំលៀកបំពាក់ និងជូនកូនទៅរៀន អ្នកម្តាយគ្រប់រូបតែងតែសង្ឃឹមថា នឹងអាចទទួលបានការគោរពពីកូនបានបន្តិចបន្តួច។ ប៉ុន្តែកូនប្រុសម្នាក់នេះ បានថ្លែងអំណរគុណម្តាយរបស់គេ ដោយបានថតយកសកម្មភាពម្តាយរបស់គេងមមើរដើរ និងផ្សព្វផ្សាយពាសពេញ Internet។

ខ្សែរវីដេអូនេះវាបង្ហាញពី ស្រ្តីម្នាក់ស្ថិតក្នុងសំលៀកបំពាក់ឈុតគេង និងបានរាំជុំវិញ ផ្ទះបាយ នៅពេលដែលកូនប្រុសរបស់នាង កំពុងថតយកសកម្មភាពនាង។

កូនប្រុសម្នាក់នេះ បានដាក់ឈ្មោះនៅក្នុង Youtube ថា stillsoundlyawake និងបន្ទាប់មកបានសួរទៅកាន់ម្តាយគេថា តើម៉ាក់កំពុងធ្វើអ្វីអោយប្រាកដ។ ជាមួយនឹងភ្នែកបើក ស្ត្រីជាម្តាយបាននិយាយថា វាជារឿងសំងាត់ពិសេសមួយ។ ខ្ញុំកំពុងព្យាយាមបើកប្រអប់ដាក់ប៉េងប៉ោះ ខ្ញុំកំពុងធ្វើរឿងពិសេសមួយ។ ប៉ុន្តែប្រអប់ប៉េងប៉ោះមួយនេះវាមិន ព្រមរបើកសោះ។

កូនប្រុសដែលមានការភ្ញាក់ផ្អើលម្នាក់នេះបានសួរបន្តថា តើប្រអប់ប៉េងប៉ោះមួយនេះវានៅទីណាអោយប្រាកដ។

ស្ត្រីម្នាក់នេះឆ្លើយថា វានៅកន្លែងណាមួយ។ ខ្ញុំបានព្យាយាមវិធីជាច្រើនយ៉ាងហើយ ប៉ុន្តែនៅតែមិនអាចបើកវាបាន ហើយខ្ញុំចាប់ផ្តើមមួរម៉ៅហើយ។

បន្ទាប់ពីគាត់បានបញ្ចេញសកម្មភាពដ៏គួរអោយ ចំឡែក ដោយរាំផង នេះ ជាចុងក្រោយគាត់បានដើរចេញពីផ្ទះបាយ ដែលប្រហែលជាទៅកាន់គ្រែរគាត់វិញ។

ស្ត្រីជាម្តាយម្នាក់នេះ ក៏បានសំដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ នៅពេលដែលបានឃើញវីដេអូដ៏មិនគួរអោយជឿរបស់ខ្លួន។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]