ភ្នំពេញ៖ ក្រោយពីអ្នកម្តាយវ័យក្មេងរួបស្រស់ អ្នកនាង ភិន សុដាលីស បានសម្រាលកូនស្រី ដោយសុវត្ថិភាពរួចមក បានធ្វើឲ្យបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បង្ហោះនូវរូបថត និងវីដេអូជាច្រើនកូនស្រីរបស់នាង។ ជាពិសេសមហាជន ក៏បានគិតដែរថា គ្មានផ្លូវ ដែលលោកប៉ែន ចំរុង ជាឪពុកក្មេង មិនឃើញមុខកូនស្រីរបស់ខ្លួននោះទេ បើទាំងអ្នកលេងបណ្តាញសង្គម និងបណ្តាសារព័ត៌មាន ចុះផ្សាយព្រោងព្រាតយ៉ាងនេះនោះ។ ចុះចំណែកលោក ប៉ែន ចំរ៉ុង មានប្រតិកម្មយ៉ាងណា ពេលដឹងកូនស្រីបានឃើញពន្លឺព្រះអាទិត្យបែបនេះ?

បើក្រឡេកមើលគណនីហ្វេសប៊ុករបស់ តារាប្រុសរូបនេះ ដូចជាស្ងៀមស្ងាត់ជាធម្មតា ដូចមិនបានបង្ហោះរូបថតកូនស្រីអ្វីនោះទេ ហាក់ធ្វើមិនដឹង មិនលឺ ឬក៏រូបលោក ព្យាយាមបិទបាំងអារម្មណ៍ពិតរបស់ខ្លួន ដែលតាមការពិតទៅ ចង់ជួបមុខកូនស្រីស្ទើរតែប្រេះទ្រូង យ៉ាងណានោះទេ។  

ក្នុងនោះដែរ កាលពីម្សិលមិញនេះ អ្នកគាំទ្រ បានចាប់អារម្មណ៍ដែរថា លោក ប៉ែន ចំរុង បានចែករំលែក នូវសារចម្លែកៗ ទាក់ទងនឹងជីវិតស្នេហា និងគ្រួសារ ដែលហាក់ដូចជាចង់បង្ហាញពីភាពទុក្ខលំបាករបស់ខ្លួន ពេលរស់នៅក្នុងជីវិតឯកាតែម្នាក់ឯង។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត អតីតតារាសម្តែងស្រី ឆយី ក៏បានចូលទៅ Comment នៅក្នុងសារមួយ ដែលលោក ប៉ែន ចំរ៉ុង បានចែករំលែក ដោយរូបនាងបានសរសេរថា "ហ៊ឹម កម្មយើងទេប៉ិ ទ្រាំទៅ ស្អែកទៅ ជួបកូនជាមួយឯងវើយ"

ចំពោះពាក្យពេចន៍ដែល អ្នកនាង ឆយី បានសរសេរទៅកាន់ លោក ប៉ែន ចំរុង ត្រូវបានគេចាប់អារម្មណ៍ខ្លាំង ហើយអ្នកគាំទ្រ ក៏នឹងរង់ចាំមើលថា តើ លោក ប៉ែន ចំរុង ពិតជាទៅរកកូនស្រីរបស់ខ្លួន ដូចអ្នកនាង ឆយី បានសរសេរដែរទេ?

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក ប៉ែន ចំរ៉ុង ធ្លាប់បានពោលពាក្យថា រូបលោកពិតជាស្រលាញ់កូនយ៉ាងខ្លាំង។

ស្របពេលដែលអ្នកនាង ភិន សុដាលីស បានប្រាប់ជាសាធារណៈថា អតីតប្ដីហេងស៊យរបស់នាង គឺលោក ប៉ែន ចំរ៉ុង ហាក់មិនប្រាកដថា កូនក្នុងផ្ទៃរបស់នាង គឺជាកូនរបស់ខ្លួនផងនោះ ពេលមន្រ្តីតុលាការចោទសួរ នៅឯសាលាដំបូង រាជធានីភ្នំពេញ ស្រាប់តែលោក ប៉ែន ចំរ៉ុង បែរជាមកពោលពាក្យថា លោកពិជាស្រឡាញ់កូន ស្រឡាញ់ខ្លាំង ក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងលោក សាន្ត ប៊ុនធឿន ធ្វើឲ្យមហាជនដែលដឹងរឿងច្បាស់ ហាក់មានចម្ងល់ថា តើការពោលពាក្យបែបនេះ ជាការសម្ដែងរបស់លោក ប៉ែន ចំរ៉ុង ឬយ៉ាងណា ខណៈដែលរឿងរ៉ាវដែលបានកើតឡើងកន្លងមក ត្រូវបានអ្នកនាង ភិន សុដាលីស និយាយថា គឺជាការសម្ដែងរបស់ ប៉ែន ចំរ៉ុង។

ពាក្យសំដីរបស់ លោក ប៉ែន ចំរ៉ុង ជាតារាសម្តែង និងពិធីករល្បីឈ្មោះប្រចាំកម្ពុជា ដែលបាននិយាយចេញពីបេះដូង ចំពោះកូនថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់... ស្រឡាញ់ខ្លាំងបំផុត» គឺបាននិយាយឡើង បន្ទាប់ពីសាលក្រមតុលាការចេញ កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៦ កំណត់ឲ្យតារាសិល្បៈ ដែលមានឈ្មោះល្បីល្បាញ ប្រចាំកម្ពុជា ទាំង២នាក់គឺ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ត្រូវចែកផ្លូវគ្នា ដែលបន្សល់ទុកនូវឈាមមួយតំណក់ ទៅឲ្យខាងស្រីជាអ្នកទទួលខុសត្រូវ។ ចំណែកលោក ប៉ែន ចំរ៉ុង បានរថយន្តមួយគ្រឿងម៉ាក Lexus 400h តម្លៃប្រមាណជាង ៤ម៉ឺនដុល្លារ ។

លោក ប៉ែន ចំរ៉ុង បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំពិតជាស្រឡាញ់កូនខ្ញុំណាស់ ស្រឡាញ់ណាស់... ស្រឡាញ់ខ្លាំងបំផុត» ទាំងអស់នេះបង្ហាញពីអារម្មណ៍ពិត ដែលឪពុកតែងកើតមានឡើងចំពោះកូន ហើយពិតណាស់ដូចពាក្យចាស់ តែងតែនិយាយតគ្នាថា «ម្តាយឪពុកឯណាដែលមិនស្រឡាញ់កូន»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង