អង់គ្លេស៖ បុរសម្នាក់បានអះអាងថា លោកបានប្រទះឃើញសាកសពនាងមច្ឆាមួយក្បាល ដេកងាប់នៅលើឆ្នេរខ្សាច់ Norfolk ក្នុងទីក្រុង Great Yarmouth ប្រទេស​អង់​គ្លេស​។

ប្រសិនបើវាជាការពិត ត្រីមច្ឆាមួយក្បាលនេះ ទំនងជាបានហែលចាកចេញតំបន់ទឹកក្តៅត្រូពិក ដោយបានហែលឆ្លងកាត់តំបន់បូមប្រេងក្នុងសមុទ្រជាច្រើន នៅក្នុងសមុទ្រដ៏ត្រជាក់ភាគខាងជើងនេះ។ 

បុរសរូបនោះឈ្មោះ Paul Jones លោកបានបង្ហោះរូបថតជាច្រើនសន្លឹកទៅក្នុងអ៊ិនធើណេត និងបាននិយាយថា វាស្ថិតនៅក្នុងទីក្រុង Great Yarmouth ដោយមានអ្នកចុចចែកចាយបន្តជាង១៥,០០០ដង ក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។

លោកបានសរសេរនៅក្នុងរូបភាពរបស់លោកថា «ថ្ងៃនេះ នៅឯ Great Yarmouth យើងបានប្រទះឃើញអ្វីមួយដែលមើលទៅដូចជា សាកសពនាងមច្ឆា នៅលើឆ្នេរសមុទ្រ» ។

នៅក្នុងរូបភាពទាំងនោះបានបង្ហាញឲ្យឃើញសាកសព ដែលមានរូបរាងដូចមនុស្ស និងមានកន្ទុយដូចសត្វត្រី កំពុងដេកងាប់នៅលើឆ្នេរ និងមានសភាពរលួយ កន្ទុយរហែកដាច់ពីគ្នា។

អ្នកប្រើប្រាស់អ៊ីនធឺណែតជាច្រើន បានគាំទ្រទៅលើការអះអាងរបស់ លោក Paul Jones ថាជានាងមច្ឆា ដូចក្នុងរឿងព្រេងពិតមែន។ ប៉ុន្តែមានអ្នកខ្លះទៀតបាននិយាយថា វាគ្រាន់តែជាសាកសពសត្វឆ្មាទឹកតែប៉ុណ្ណោះ ដោយសារនៅភាគខាងកើតឆ្នេរសមុទ្រនោះ សម្បូរទៅដោយសត្វឆ្មាទឹកពណ៌ប្រផេះ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]