បរទេស៖ ក្រោយការទន្ទឹងរង់ចាំជាយូរមកហើយនោះ ថ្ងៃទី០៤ ខែតុលា ២០១៦ វេលាម៉ោងប្រមាណ១១យប់មិញនេះ (ម៉ោងកម្ពុជា) ក្រុមហ៊ុន Google បានធ្វើការប្រកាសចេញជាផ្លូវការនូវទូរសព្ទសេរ៊ីថ្មីចុងក្រោយបំផុតរបស់ខ្លួន ម៉ូដែល Pixel ដោយបានធ្វើការផ្សាយបន្តផ្ទាល់ (Streaming) នៅលើគេហទំព័រយូធូបសម្រាប់អ្នកទស្សនាជុំវិញពិភពលោកផងដែរ។

គួរបញ្ជាក់ដែរថាព័ត៌មានដែលបានបែកធ្លាយដោយកំហុសបច្ចេកទេសរបស់វេបសាយទូរសព្ទមួយ អំពីរូបរាងនិងមុខងារមួយចំនួនរបស់ទូរសព្ទ Pixel ប៉ុន្មានថ្ងៃមុននេះ គឺពិតជាដូចគ្នាប្រាកដមែន។

គួរឲ្យដឹងថា នេះជាទូរសព្ទដំបូងបំផុតដែលផលិតឡើងដោយក្រុមហ៊ុន Google ផ្ទាល់តែម្តង ដោយនៅខាងក្រោយយើងឃើញមានឡូហ្គូអក្សរ G តំណាងឲ្យ ប្រ៊េនហ្គូហ្គល ខុសពីម៉ូដែល Nexus មុនៗ ដែល Google សហការជាមួយក្រុមហ៊ុនផ្សេងដើម្បីផលិត ដូចជា HTC LG ជាដើម។

តាមការតាមដានទស្សនារបស់ Khmerload កាលពីយប់មិញផងដែរ Google បានលើកយក ៥ចំនុចសំខាន់ៗ ដែលយើងគួរតែដឹងអំពីទូរសព្ទម៉ូដែលថ្មីនេះ។ ទីមួយ វាជាទូរសព្ទដំបូងបង្អស់ដែលមានមុខងារ Google Assistant សម្រាប់ប្រជែងជាមួយ Siri របស់ iPhone ។ ទីពីរ កាមេរ៉ាក្រោយ ១២មេហ្គាភិចហ្សែល និងទទួលបានពិន្ទុវាយតម្លៃខ្ពស់ជាងគេបំផុតរហូតដល់ទៅ 89 ពិន្ទុទៀតផង។ ទីបី ទំហំផ្ទុកអង្គចងចាំលែងក្លាយជាកង្វល់ទៀតហើយ ដោយក្រៅពីអង្គចងចាំភ្ជាប់ក្នុងម៉ាស៊ីន 32GB ឬ128GB ហើយនោះ Google ផ្តល់នូវកន្លែងផ្ទុកទិន្នន័យបន្ថែមដោយឥតដែនកំណត់ និងមិនគិតថ្លៃ តាមរយៈ Google Cloud ។ ទី៤ ភ្ជាប់ទំនាក់ទំនងកាន់តែមានភាពរលូន បើទោះបីជាឧបករណ៍ប្រើប្រព័ន្ធប្រតិបត្តិការខុសគ្នាក៏ដោយ។ ទី៥ មានសមត្ថភាពអស្ចារ្យសម្រាប់ប្រើប្រាស់ជាមួយឧបករណ៍ Virtual Reality ។

តម្លៃ៖ $649.99 សម្រាប់ទំហំ 32GB និង $749.99 សម្រាប់ទំហំ 128 GB មានលក់ចាប់ពីថ្ងៃទី២០ តុលា តទៅ។

ងាកមកមើលអេក្រង់វិញ មាន២ម៉ូដែល Pixel (៥អ៊ីញ) និង Pixel XL (៥.៥អ៊ីញ) និងខុសគ្នាតែទំហំអេក្រង់ និងថាមពលថ្មប៉ុណ្ណោះ។ សម្រាប់លក្ខណៈសម្បត្តិបន្ថែមទៀត សូមប្រិយមិត្តដានដានវីដេអូខាងក្រោមដោយមេត្រីដើម្បីជ្រាបកាន់តែច្បាស់៖

លក្ខណៈសម្បត្តិលម្អិត៖

Size: 143.8 x 69.5 x 8.6 mm

Weight: 143 grams

5-inch Full HD AMOLED display (1920 x 1080 resolution, 441 pixel-per-inch density) with Gorilla Glass 4

2.15GHz 64-bit quad-core Qualcomm Snapdragon 821 processor

4GB of RAM

32GB/128GB storage

no microSD support

12.3-megapixel camera with f/2.0, 1.55um pixels, optical image stabilization (OIS), and unlimited Google Photos storage

8-megapixel-front-facing camera

Fingerprint sensor

NFC

USB-C support

3.5mm headphone jack

2,770 mAh battery with fast-charging support (7 hours of use with 15 minutes of charging)

Android 7.1 Nougat with new Pixel Launcher, Google Assistant and Google Magic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]