អូស្រ្តាលី៖ វាគឺពិតជាសកម្មភាព ដ៏ផ្តេសផ្តាសបំផុតមួយ សម្រាប់ស្រ្តីវ័យកណ្តាលចិត្តសឿងម្នាក់ ដែលនាងហ៊ានយកជីវិតទៅប្រថុយលេង ជាមួយនឹងសត្វក្រពើដ៏កាចសាហាវ ដោយមិនញញើតនឹងសេចក្តីស្លាប់។

ហេតុការណ៍នេះ បានកើតឡើងនៅឯទីតាំង Cahill’s Crossing ភាគខាងកើតទន្លេ Alligator ក្នុងឧទ្យានជាតិ Kakadu ស្ថិតក្នុងតំបន់ភាគខាងជើង នៃប្រទេសអូស្រ្តាលី។

បើតាមប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះត្រូវបានថតឡើងដោយលោក Lydon Anlezark ដែលជាមនុស្សម្នាក់ ស្រលាញ់ចូលចិត្តសត្វក្រពើ និងជាអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកផងដែរ។ ក្នុងវីដេអូឃ្លីបនោះគេឃើញថា នារីក្លាហានមិនបញ្ចេញឈ្មោះខាងលើនេះ បានដើរមកកាន់មាត់ទឹកនេះ ជាមួយនឹងកូនឆ្កែរបស់នាងមួយក្បាល។ ហើយភ្លាមៗនោះរូបនាង ក៏បានឈប់និងឈរមើលសត្វក្រពើ ខណៈក្រពើមួយក្បាលបានហែលពីលើ ក្រពើមួយក្បាលទៀត សំដៅឆ្ពោះមករកនាង។

យ៉ាងណាមិញ ក្នុងហេតុការណ៍នេះដែរ ស្រ្តីក្លាហានខាងលើនេះមិនព្រមរត់ទេ តែបែរជាដោះស្បែកជើងផ្ទាត់របស់នាង ជន្លនិងត្រគោះចង់រកវាយ សត្វក្រពើថែមទៀតផង។ ផ្ទុយទៅវិញ អ្វីដែលមិននឹកស្មានដល់នោះ សត្វក្រពើទាំងនោះ បែរជាភិតភ័យហែល ត្រឡប់ក្បាលបកក្រោយវិញ បាត់ស្រមោលតែម្តង។

បើតាមការឲ្យដឹងពីលោក Anlezark និយាយថា នារីខាងលើនេះបានបង្កើតនូវកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ។ «អ្នកមិនគួរដើរទៅក្បែរទីតាំងដូច្នេះ ជាមួយនឹងកូនខ្លួនឯង ឬក្មេងតូចៗនោះឡើយ សូម្បីតែសត្វក៏ដូចគ្នាផងដែរ» ។ លោកបន្ថែមថា «ព្រោះថាពួកយើងអាចនឹងស្លាប់នៅទីនោះ នៅថ្ងៃណាមួយជាក់ជាមិនខាន (ដោយសារតែសត្វក្រពើ)»

ទោះបីជាយ៉ាងណាក្តី ជុំវិញករណីខាងលើនេះ តាមរយៈអ្នកជំនាញជឿជាក់ថា សត្វក្រពើនោះដកថយត្រឡប់ទៅវិញ ក៏អាចដោយសារតែវាឃើញកូនឆ្កែ ដែលដើរទៅដើរមកនៅគ្រានោះផងដែរ៕

ទស្សនាវីដេអូ៖   

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ហួសចិត្ត! នារីចិត្តសឿង ដើរចូលក្នុង បរិវេណ ចិញ្ចឹមក្រពើ ប៊ិះតែនឹង ក្លាយជាចំណី របស់វា។ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ទិដ្ឋភាពដ៏ មិនគួរឲ្យជឿនេះ កើតឡើងនៅក្នុង សួនសត្វ ​La Pastora នៃទីក្រុង Monterrey របស់ប្រទេស ម៉ិចស៊ីកូ ដែលនារីវ័យក្មេង ម្នាក់នោះត្រូវ បានគេដឹងថា មានឈ្មោះ Stacy Alejandra Torres Cuellar បានសម្រេចចិត្ត រុកចូលក្នុង ទីតាំងចិញ្ចឹម សត្វក្រពើ ដែលជាកន្លែង ហាមឃាត់របស់ សួនសត្វមួយនេះ ដោយមិនដឹង ពីមូលហេតុពិត ដែលជំរុញឲ្យ នាងធ្វើបែបនេះឡើយ។

បើយើងមើលតាម វីដេអូដែល ថតតាមទូរស័ព្ទដៃ មិត្តភក្តិរបស់នាង Cuellar នោះយើងនឹងបាន សកម្មភាពដែល នាងបានផ្លោះរបង ចូលក្នុងបរិវេណ ចិញ្ចឹមក្រពើ រួចក៏បាន ដើរបន្តិចម្តងៗ ទៅរកសត្វក្រពើ មួយក្បាលដែល កំពុងតែដេកស្ងៀម។ បន្តិចក្រោយមក នារីចិត្តសឿង ម្នាក់នេះក៏បាន យកដៃទៅ ប៉ះខ្នងសត្វក្រពើ នោះទៀតដែល លើកនេះគឺ ប្រហែលជា មិនដូចទៅ នឹងការគិត របស់នាងឡើយ ព្រោះថាក្រពើនោះ បានបម្រះរួច បកក្បាលមក ត្របាក់នាង Cuellarវិញតែម្តង។

តែជាសំណាងល្អ Cuellar ដកថយទាន់ ហើយគួបផ្សំ ទៅនឹងសត្វក្រពើ នោះហាក់ដូចជា មិនចង់វាយ ប្រហារនាង ម្តងទៀតនោះ ទើបធ្វើឲ្យនាង អាចឡើងមក ខាងលើចេញ ពីបរិវេណ ចិញ្ចឹមក្រពើ នោះដោយសុវត្ថិភាព តែទាំងព្រលឹងចុងសក់។

ជុំវិញរឿងរ៉ាវនេះដែរ Fustavo Sepulveda អ្នកសម្របសម្រួល នៃសួនសត្វ La Pastora បានបញ្ជាក់ថា “ខាងសួនសត្វ របស់យើង បានធ្វើការ ថ្កោលទោសចំពោះ សកម្មភាពរបស់ នាង Cuellar ហើយចាប់ពី ពេលនេះទៅ ផងដែរនាង នឹងត្រូវហាមឃាត់ មិនឲ្យចូល មកក្នុងសួនសត្វ ម្តងទៀតឡើយ”៕

គួរបញ្ជាក់ផងដែរថា នេះគឺជា សកម្មភាពផ្តេសផ្តាស និងល្ងង់ខ្លៅ មួយរបស់នារី វ័យក្មេងរូបនោះ ដែលខ្លួនមិនមែន ជាអ្នកជំនាញ អ្វីទាំងអស់ តែបែរជាហ៊ាន ទៅប្រលែងលេង ជាមួយសត្វក្រពើ ទាំងងងិតងងុល បែបនោះទៅវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]