ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះ និងជាថៅកែស្រីហាងកែសម្ផស្ស "សុជាតិ" អ្នកនាង គង់ សុជាតិ កំពុងតែសម្ងំពរពោះកូនស្រី យ៉ាងមានសុភមង្គលជាមួយស្វាមីរបស់នាង។ ថ្មីនេះ រូបនាង ក៏បានបង្ហាញពីទុក្ខលំបាកមួយចំនួន ក្នុងនាមជាអ្នកម្តាយគេផងដែរ។

សារខ្លី តែមានអត្ថន័យជ្រៅ របស់ពិធីការិនីរូបនេះ បានទម្លាយនូវរឿងរ៉៉ាវ នៅពេលនាងនឹងជិតក្លាយជាម្តាយមួយរូប។ នាងបានសរសេរថា "ពីមួយថ្ងៃទៅមួយថ្ងៃ ពោះកាន់តែធំ ទោះដើរពិបាក ដេកពិបាក ញ៉ាំពិបាក ក៏ម៉ែនៅតែញញឹម ភ្លេចអស់ការធុញ ថប់ពេលដឹងថាមានកូន"។ 

ក្នុងនោះផងដែរអ្នកគាំទ្រ ក៏បានសម្តែងការត្រេកអរ ទៅកាន់អ្នកនាង គង់ សុជាតិ ដែលជិតក្លាយជាអ្នកម្តាយគេក្នុងពេលឆាប់ៗ ហើយពួកគេក៏បានជូនពរនាងនិងកូន ឲ្យមានសុខភាពល្អផងដែរ។

នាពេលបច្ចុប្បន្ននេះ អ្នកនាង គង់ សុជាតិ ពរពោះកូនស្រី ដែលមានអាយុ២៤សប្តាហ៍ ហើយនឹងសម្រាលកូន នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាគង់ សុជាតិ បានទម្លាយថាខ្លួន ធ្លាប់ទន់ជ្រាយ រហូតគិតចង់សម្លាប់ខ្លួន មុនជួបស្នេហ៍ ជា វិបុល។

កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ ពីស្នាមញញឹម ភាពសប្បាយរីករាយ របស់ ពិធីការិនី ចាស់វស្សា អ្នកនាង គង់ សុជាតិ នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែទស្សនិកជន មិនធ្លាប់ បានដឹងទេថា តារារូបនេះធ្លាប់ មានវិបត្តិផ្លូវចិត្ត ជួបឧបសគ្គ ការឈឺចាប់យ៉ាងណានោះទេ ។ នៅពេលថ្មីៗនេះពិធីការិនីរូបនេះ បានចេញមុខទម្លាយ ពីអារម្មណ៍ឈឺចាប់ ផ្ទាល់ខ្លួនថា មុននឹងនាងរៀបការ សាងគ្រួសារ ជាមួយស្វាមី លោក ជា វិបុល នាងធ្លាប់ខូចចិត្ត ទន់ជ្រាយ លែងគិតអ្វីគ្រប់យ៉ាង ហើយមានពេលខ្លះ នាងមានគំនិតចង់ បញ្ចប់ជីវិតខ្លួនឯង ថែមទៀតផង ។

ពិធីការិនី និងជាថៅកែស្រី ហាងកែសម្ផស្ស «សុជាតិ» អ្នកនាង គង់ សុជាតិ ប្រសិនបើយើងមើល ពីសំបកក្រៅ ទៅគឺអ្នកនាជាតារាមួយដួង ដែលមានភាពរឹងមាំ តស៊ូ និងជាអ្នកសិល្បៈ ដែលជោគជ័យទាំងព្រម ទាំងរឿង ស្នេហារឿងមុខជំនួញ និងការងារសិល្បៈ ហើយជានិច្ចកាលអ្នកនាង តែងតែបង្ហាញស្នាមញញឹម ភាពសប្បាយ រីករាយជាប់ជានិច្ច។

ប៉ុន្តែពិធីការិនីសំឡេងផ្អែមស្រទន់ សម្រស់ស្អាតសាច់ចំា អ្នកនាង គង់ សុជាតិ បានបង្ហាញវត្តមាន និយាយរំលឹកពី អតីតកាល ឈឺចាប់របស់ខ្លួន នៅក្នុងកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍ MY TV ថា ឆាកជីវិតរបស់នាង មិនជោគជ័យ សប្បាយរហូតទេ តាមពិតទៅជីវិតនាងក៏មាន ទាំងការឈឺចាប់សប្បាយ ដូចគេដូចឯងដូចគ្នា កន្លងមកនាងធ្លាប់ជួបរឿង ឈឺចាប់មួយ ដែលធ្វើឲ្យនាង សម្រេចចិត្ត បោះបង់ចោល គ្រប់យ៉ាងនាង ត្រូវសម្ងំនៅក្នុងបន្ទប់រាប់ខែ ព្រោះថានាង គ្មានកំលាំង និងតស៊ូតទៅទៀត ពេលខ្លះនាងគិតចង់ សម្លាប់ខ្លួនទៀតផង។ ប៉ុន្តែអ្វីគ្រប់យ៉ាងដែល ធ្វើឲ្យនាងក្លាយ ទៅជាមនុស្សម្នាក់ ដែលមានកំលាំងចិត្ត តស៊ូបន្តទៀតនោះ គឺបន្ទាប់ពីអ្នកនាង មានស្វាមី លោកជា វិបុល ចូលទៅក្នុងជីវិត ទើបធ្វើឲ្យនាងប្រែក្លាយខ្លួន ជាមនុស្សថ្មី ចេះតស៊ូបន្តទៀត រហូតដល់ថ្ងៃនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ