បរទេស៖ Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះមួយរបស់អាមេរិក ដែលមានឯកទេសទៅលើសេវាកម្មទំនាក់ទំនងអ៊ិនធើណេត និងផលិតផលមួយចំនួនទៀតដូចជា បច្ចេកវិទ្យាផ្សពផ្សាយពាណិជ្ជកម្មលើអនឡាញ ការស្រាវជ្រាវ និងកម្មវិធីកំព្យូទ័រ ជាដើម។

ក្រុមហ៊ុន Google មានការិយាល័យកណ្តាលរបស់ខ្លួនឈ្មោះថា Googleplex នៅក្នុងទីក្រុង Mountain View  នៃរដ្ឋកាលីហ្វញ៉ា ហើយវាជាការិយាល័យដ៏ស្រស់ស្អាតមួយប៉ុន្តែការិយាល័យរបស់ Google នៅតាមប្រទេសជាច្រើនទៀត ក៏រចនាឡើងមានរូបរាងមិនធម្មតាដែរ។ 

ក្រុមហ៊ុន Google បានបង្កើតការិយាល័យរបស់ខ្លួនជុំវិញពិភពលោក ជាមួយនឹងការច្នៃប្រឌិតខ្ពស់បំផុត រចនាឡើងយ៉ាងស្រស់ស្អាត និងជាការិយាល័យបច្ចេកវិទ្យាដែលមានលក្ខណៈចម្លែកបំផុតទាំងរូបរាង និងបន្ទប់ការិយាល័យខាងក្នុង ។

បុគ្គលិករបស់ក្រុមហ៊ុន Google ដែលធ្វើការនៅក្នុងការិយាល័យទាំងនោះ មិនត្រឹមតែមានការិយាល័យដ៏ស្រស់ស្អាតប្លែកប៉ុណ្ណោះទេ  ប៉ុន្តែការិយាល័យទាំងនោះថែមទាំងមានបន្ទប់ម៉ាស្សា  ម្ហូបអាហារឆ្ងាញ់ដោយឥតគិតថ្លៃ  បន្ទប់ស្តាប់តន្ត្រី  បន្ទប់លំហែរខួរក្បាល  និងអារម្មណ៍ជាដើម។ មិនតែប៉ុណ្ណោះ ក៏មានកន្លែងលេងកីឡាដូចជាបាល់បោះ វាយកូនហ្គោល ឡើងជញ្ជាំង និងល្បែកកម្សាន្តជាច្រើនទៀត នៅក្នុងអគារការិយាល័យផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Google បង្កើតការិយាល័យរបស់ខ្លួនបែបនេះក្នុងគោលបំណងតែមួយគត់ គឺដើម្បីធ្វើឲ្យបុគ្គលិករបស់ខ្លួនទាំងអស់ មានភាពសប្បាយរីករាយ មិនមានការធុញទ្រាន់នឹងការងាររបស់ពួកគេ៕ 

ប្រភព៖ BusinessInsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]