កញ្ញា Laura Vinikomba កំពុងតែមានភាពល្បីល្បាញទូទាំងពិភពលោក ដោយសារតែនាងមានមុខមាត់ ស្រដៀងគ្នាទៅនឹងតុក្ការ ថែមទាំងមានសម្រស់ស្រស់ស្អាត គួរឲ្យស្រលាញ់ទៀតផង។

នាងបានរស់នៅក្នុងប្រទេស អ៊ុយគ្រែន ហើយនាងកំពុងតែធ្វើការកែប្រែ តុបតែងខ្លួន និងធ្វើអ្វីឲ្យប្លែក ដើម្បីធ្វើឲ្យមានភាពទាក់ទាញ ដល់ប្រិយមិត្តរបស់នាង។ ក្នុងនេះដែរគេបានផលិតតុក្ការ ដែលមានមុខមាត់ និងរាងរូវដូចគ្នាជាមូយនឹងនាង  ហើយតុក្ការនោះត្រូវបានលក់ដាច់បំផុត ដោយសារតែវាមានភាពស្រស់ស្អាត ដូចកញ្ញាដែរ។

ចំនែកឯនៅក្នុងវេបសាយទំនាក់ទំនងសង្គមវិញ (facebook) នៅពេលដែលនាងបានបង្ហោះរូបរបស់នាងចូលទៅក្នុងនោះ គឺមានប្រិយមិត្ត របស់នាងជាច្រើន បានសម្តែងភាពសប្បាយចិត្ត និងធ្វើការសរសើរពីសម្រស់ ដ៏ស្រស់ស្អាតរបស់នាងទៀតផង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]