ភ្នំពេញ៖ Noly ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធ Original Song កាលពីយប់មិញនេះ បានចេញ Teaser បទចម្រៀងថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរូបគេបាត់មុខអស់មួយរយៈ ។

គួរបញ្ជាក់ដែរថា Noly មិនត្រឹមតែជាអ្នកចម្រៀង និងអ្នកនិពន្ធទេ ហើយថែមទាំងជាអ្នកដឹកនាំថតមួយរូបទៀតផង ដោយកាលពីពេលថ្មីៗនេះ Teaser វីដេអូចម្រៀងមួយបទរបស់កញ្ញា មាស សុខសោភា និង ថេណា ក៏រូបគេជាអ្នកដឹកថតនាំផងដែរ ។

ចំនែកឯ Teaser បទចម្រៀងថ្មីដែលទើបតែចេញ កាលពីយប់មិញនេះវិញ បានធ្វើឲ្យអ្នកគាំទ្រ សរសើរគ្រប់ៗគ្នាថា ពិរោះ និងសំណូមពរឲ្យ Noly ឆាប់ចេញចម្រៀងនេះ មួយបទពេញទៀតផង៕

ដូច្នេះកុំឲ្យខាតពេលយូរ ទៅស្តាប់ Teaser បទថ្មីរបស់ Noly អ្នកទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ទាក់នឹង តារាចម្រៀង  Noly នេះដែរ  គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កាលពីយប់ ថ្ងៃអង្គារ៍ ទី១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ  តារាចម្រៀងសម្លេងផ្អែម NolyTime បានបញ្ចេញ បទចម្រៀងថ្មី មួយបទ មានចំណងជើងថា «គូជីវិត» ដោយបានបង្ហោះ ទៅលើគណនី បណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជា YouTube Channel របស់លោកផ្ទាល់ តែម្តង។

បើទោះបីជា បទចម្រៀង «គូជីវិត» នេះ បានចេញ មិនដល់២៤ម៉ោងមែន ប៉ុន្តែបានទទួលការចាប់អារម្មណ៍ និងពេញចិត្ត ពីសំណាក់យុវវ័យ ជាច្រើន ដោយសារតែ អត្ថន័យនៃបទចម្រៀង បានចាក់ដោត ដល់ដួងចិត្ត របស់ពួកគេ តែម្តង។

ជាមួយគ្នានេះដែរ មតិគ្រាំទ្រជាច្រើន បានសរសេរឡើង ដោយសរសើរ ចំពោះបទចម្រៀងថ្មី ក៏ដូចជាស្នាដៃ តាក់តែងនិពន្ធ របស់លោក NolyTime ដែលតែងតែ បង្កើតនូវបទចម្រៀង បែបមនោសញ្ចេតនា ពិរោះៗ និងអន្លង់អន្លោច ស្តាប់មិនចេះជិនណាយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]