សៀមរាប៖  វាជារឿងមួយ ដ៏មិននឹកស្មានដល់ថា តារាស្រីបបូរមាត់ស៊ិចស៊ី កញ្ញា ម៉ាក សែនសូនីតា ហ៊ានផ្លាស់ប្តូរអារម្មណ៍ ទៅបោះតង់គេងនៅភ្នំគូលែន ឯខេត្តសៀមរាប យ៉ាងរំភើយបែបនេះសោះ។

ភាគច្រើន ប្រិយមិត្តធ្លាប់តែឃើញ តារាស្រីរូបនេះ គេងសុទ្ធតែសណ្ឋាគារថ្លៃៗ លំដាប់ផ្កាយ បែរជាថ្មីៗនេះ រូបនាងបានបោះតង់គេងជាមួយនឹងក្រុមគ្រួសារ ដោយសាមញ្ញទៅវិញ។

ជាមួយនឹងរូបថតពីរសន្លឹក របស់កញ្ញា ម៉ាក សែនសូនីតា ត្រូវបានគេចាប់អារម្មណ៍ ព្រោះថាកម្រឃើញ រូបនាងទៅគេងក្នុងតង់ដ៏សែនតូច នៅកណ្តាលវាលព្រៃបែបនេះណាស់ ដោយហាក់ដូចជា មិនខ្លាចញញើតនឹងសត្វព្រៃសាហាវៗសោះតែម្តង។ 

យ៉ាងណាមិញ ចំពោះការធ្វើដំណើរទៅកាន់ខេត្ត សៀមរាប របស់តារាស្រី ម៉ាក សែនសូនីតា គឺរូបនាងមិនបានបញ្ជាក់ទេថា ទៅក្នុងគោលបំណងដើរកម្សាន្តជាធម្មតា រឺក៏ថតខ្សែភាពយន្តនោះ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ម៉ាក សែនសូនីតា បានបញ្ចេញឈុតបី៊គីនីពណ៌ខ្មៅ យ៉ាងស៊ីអារម្មណ៍។

តារាសម្តែងវ័យក្មេង ដែលតែងក្តាប់បានឱកាស គ្រងតំណែងធ្វើជាតួឯកស្ទើរគ្រប់សាច់រឿង កញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា បានធ្វើឲ្យអ្នកគាំទ្រមិនតិចឡើយ សម្លឹងមើលស្ទើរភ្លឹកអារម្មណ៍ ជាមួយនឹងរូបថតសិចស៊ីរបស់នាង ក្នុងសម្លៀកបំពាក់ ឈុតប៊ីគីនី ឈរបង្ហាញរាងលើឆ្នេរខ្សាច់ នាពេលកន្លងមក។

តាមរយៈរូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រីស្រស់ កញ្ញា តូតា ដែលត្រូវបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នេះដែរ មានគេសង្កេតឃើញមានការ Comment និងShare បញ្ចូនតៗគ្នាធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីបានទស្សនារូបភាព របស់តារាស្រីនាង តូតា បង្ហាញសាច់សខ្ចីបិទបាំង តែចំណុចសំខាន់ ជាមួយនឹងឈុតសម្លៀកបំពាក់ប៊ីគីនី បញ្ចេញគល់ភ្លៅ និង សាច់ខ្នង នៅកណ្តាលវាលលើផ្ទៃទឹកសមុទ្រ ក្រោមក្រសែភ្នែកមហាជន រាប់រយនាក់។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ សម្រាប់តារាស្រីនាង តូតា នោះទេ ដែលហ៊ានលះបង់ និងចាយសម្រស់ស្លៀកពាក់សិចស៊ី បញ្ចេញរបស់ល្អៗឲ្យទស្សនិកជន និងប្រុសៗដែលបានឃើញហើយ ពិតជាបង្កើនអារម្មណ៍ឆេះរោលរាលនោះទេ ពោលគឺជារឿយៗនាងតែងតែធ្វើបែបនេះ រាល់ពេលចេញកំសាន្ត តាមខេត្តនានា ឬនៅក្រៅប្រទេស។

ដូច្នេះ ដើម្បីកុំឲ្យរង់ចាំយូរ សូមទស្សនាទាំងអស់គ្នាមើល៍ថា តើប្រិយមិត្តគិតយ៉ាងម៉េចដែរ ចំពោះរូបភាពឈរកាត់រាងបង្ហាញភាពសិចស៊ី របស់កញ្ញា តូតា លើផ្ទៃមាត់សមុទ្រនោះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា