ភ្នំពេញ៖ សម្រាប់អ្នកដែលធ្លាប់បានទស្សនា រឿងម្ទេសហឹរប៉ះអំបិលប្រៃ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រាកដជាបានឃើញនូវវត្តមានរបស់ តារាកំប្លែងបីរូបគឺអ្នកនាង គ្រត លោក ចាបចៀន និងនាយ សុបិន្ត ដែលតែងតែបង្កនូវបរិយាកាស សប្បាយរីករាយដល់អ្នកទស្សនា តាមគេហដ្ឋាន។

ថ្ងៃដើមសប្តាហ៍លោកអ្នកដែលមានអារម្មណ៍ហត់នឿយ ធុញថប់ទៅនឹង ការងារប្រចាំថ្ងៃ សូមបើកប៉ុស្តិ៍ភីអិនអិន ហើយទស្សនារឿងភាគកាច់កុងគ្នា រវាងម្តាយក្មេកម្ទេស ប៉ះកូនប្រសារស្រីអំបិល ថាតើនឹងផ្ទុះសំណើចទប់ មិនជាប់ដូចប្រិយមិត្តមួយចំនួនបានផ្ញើរសារមកកាន់ ភីអិនអិនឬយ៉ាងណា?

ក្នុងភាគនីមួយៗនៃសាច់រឿង តែងតែមានជាប់ជានិច្ចនូវឈុតឆាកសំណើច ពីសំណាក់លោកស្រី ម៉ាណាវី (គ្រត) អមដោយវោហារឌឺដង របស់អ្នកបម្រើឆ្វេងស្តាំ ទៅកាន់ចៅហ្វាយស្រីមិនឈប់ របស់នាយចាប (ចាបចៀន) និងនាយ ក្អយ (សុបិន្ត)។

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង៨យប់។ កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ របស់ភីអិនអិនបាននិយាយថា៖ «សម្រាប់រឿងម្ទេសហឹរប៉ះអំបិលប្រៃ នេះគឺយើងមានការពិភាក្សាជាច្រើនលើកច្រើនសារជាមួយខាងផលិតកម្ម LD ក្នុងការជ្រើសរើសតារាកំប្លែង ដែលមានទេពកោសល្យ ដើម្បីឲ្យសម្តែងចូលគ្នា និងស៊ីជាមួយសាច់រឿង»។

កញ្ញាបានបន្ថែមថា៖ «ក្នុងនោះយើងក៏បានមើលឃើញ ពីការលំបាករបស់ផលិតកម្មពាក់ព័ន្ធនឹងSchedule ពេលវេលារបស់តារា ពីព្រោះតារាកំប្លែង ភាគច្រើនគឺគាត់ជាប់រវល់នឹងកម្មវិធីផ្សេងៗ ប៉ុន្តែនៅពេលដែល យើងចេញផលិត ជាក់ស្តែងគឺពួកគាត់ផ្តល់ពេលវេលាថតឲ្យខាងផលិតកម្មគ្រប់គ្រាន់ ព្រមទាំងគោរពពេលវលា ទោះបីពេលខ្លះត្រូវថតសារចុងសារឡើងជាច្រើនដង ដែលខុសពីការកំប្លែងនៅ លើឆាកគឺសម្តែងតែម្តងចប់ ហើយនេះក៏ជាលើកទីមួយ ដែលភីអិនអិនរួមជាមួយផលិតកម្ម LD ជ្រើសរើសតារាកំប្លែងបីរូបខាងលើ សម្តែងរួមគ្នានៅក្នុងភាពយន្តភាគខ្មែរ»។ នៅលើទំព័រហ្វេសប៊ុករបស់ភីអិនអិន (www.facebook.com/PNNDramaFanClub) អ្នកចូលទស្សនាវីដេអូខ្លីៗ ឬរឿងរ៉ាវពាក់ព័ន្ធនឹង រឿងម្ទេសហឹរប៉ះអំបិលប្រៃ សុទ្ធតែបានបញ្ចេញមតិស្រដៀងៗគ្នាថា រឿងភាគមួយនេះ គឺពិតជាល្អមើល និងផ្តល់នូវសំណើចមិនចេះរីងស្ងួត។ ទាំងនេះគឺជាការលើកឡើង មួយចំនួនរបស់ប្រិយមិត្ត៖ «ល្អមើលណាស់រឿងនេះ សើចរហូត» «ចូលចិត្តមើលរឿងហ្នឹងណាស់» «សូម សសើររឿងនេះល្អមើលមែន មើលឡើងជក់»។ល។

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃផលិតរបស់ផលិតកម្ម LD Picture ក្រោមការសហការ និងទុនវិនិយោគផ្ទាល់របស់ភីអិនអិន។ សាច់រឿងទាំងមូលមានបង្កប់អត្ថន័យគ្រប់រសជាតិទាំងល្បិចកាច់កុង ការឈ្នានីស និងចាប់កំហុសរបស់ម្តាយក្មេកទៅកាន់កូនប្រសារមិនឈប់ឈរ។ ជាពិសេសរឿងនេះមានការចូលរួមសម្ដែងពីសំណាក់តារាភាពយន្តខ្មែរល្បីៗជាច្រើនរូប ដូចជា កញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង លោក ចាបចៀន កញ្ញា ទឹម រដ្ឋា រួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។

ភីអិនអិនបាន និងកំពុងតែសហការ ជាមួយផលិតកម្មធំៗក្នុងស្រុក ដើម្បីសម្រេចឲ្យបានក្នុងការផលិតខ្សែភាពយន្តភាគខ្មែរ ឲ្យបានច្រើនជាង១០០ម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីផ្សាយជូនដល់ទូរទស្សនិកជន។ ខ្សែភាពយន្តភាគខ្មែរចំនួន២រឿង ដែលកំពុងចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ភីអិនអិននៅម៉ោង៨យប់។ រឿងទីមួយគឺ ម្ទេសហឹរ ប៉ះអំបិលប្រៃ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ហើយរឿងទី២ គឺ សង្គ្រាមបេះដូង ចាក់បញ្ចាំងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។

ក្រៅពីរឿងទាំងពីរដែលកំពុងចាក់ផ្សាយ ទូរទស្សនិកជនក៏បានឃើញនូវ Poster និង Trailer រឿងភាគមួយចំនួនទៀត ដូចជារឿង ភក្តីស្នេហ៍ទ្វេភព, រឿងកែវភ្នែក និងរឿងបំភ្លេចមិនបាន ជាដើម ដែលនឹងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនឆាប់ៗនេះ៕

ទស្សនាឈុតខ្លីកំប្លែងក្នុងរឿងម្ទេសហឹរប៉ះអំបិលប្រៃសូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/697908500365543/  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]