ភ្នំពេញ៖ ដូចទៅនឹងការរំពឹងទុក និងឆ្លើយតបការរង់ចាំតាមដានពីទស្សនិកជនផងនោះ ទើបនៅក្នុងថ្ងៃនេះវីដេអូ MV បទ «គ្មានសិទ្ធិ» ដែលជាចម្រៀង Original ទីពីររបស់តារាចម្រៀង សាន ផានិត បានចេញផ្សាយជាផ្លូវការហើយ ពោលគឺជាសាច់រឿងភាគបន្តពីបទ «ផ្កាយព្រះអង្គារ» តែម្តង។

គួររំលឹកដែរថា លោកសាន ផានិត ធ្លាប់បានរៀបរាប់ឲ្យ Khmerload ដឹងថា៖ «បទផ្កាយព្រះអង្គារ មានលក្ខណៈបែបចម្រៀងប្រលោមលោក បែបស្រមើលស្រមៃ ដែលតួប្រុសមានឋានៈតូចទាប មិនហ៊ានឈោងចាប់ផ្កាយព្រះអង្គារដែលនៅខ្ពស់ ដែលធ្វើឲ្យ MV មួយនេះចេញមក គឺមិនដូចជា MV ជាលក្ខណៈសាច់រឿង ដូចជា MV ចម្រៀងដទៃឡើយ។ ប៉ុន្តែសម្រាប់ MV បទផ្កាយព្រះអង្គារនេះផងដែរ ក៏មានជា Series ត ឬក៏ជាMV ចម្រៀងតផងដែរ ដោយបទចម្រៀងក្រោយនេះ មានចំណងជើងថា គ្មានសិទ្ធិ »។

គួរបញ្ជាក់ទៀតថា បទចម្រៀង ផ្កាយព្រះអង្គារ គឺជាបទចម្រៀង Original ដំបូងបង្អស់របស់តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលត្រូវបានផលិតដោយក្រុមនិពន្ធបទភ្លេង (Original Music Team) មានដូចជា លោក ឫទ្ធីរ៉ា និង លោក ហួយ ឡូសូ៕

ហេតុដូច្នេះកុំឲ្យខាតពេលយូរ យើងមកទស្សនាបទចម្រៀង គ្មានសិទ្ធិ ដែលជាសាច់រឿងតពីបទ ផ្កាយព្រះអង្គារ ទាំងអស់គ្នា! 

បទ «ផ្កាយព្រះអង្គារ» ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានកាលលើកមុនផងដែរថា អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការ ចាប់អារម្មណ៍ ខ្លាំងបំផុតទៀតនោះ គឺគេឃើញថា មានវត្តមានតារាស្រីល្បីខាងសិចស៊ីបញ្ចេញដើមទ្រូង កញ្ញា ដេននី ក្វាន់ ត្រូវបានផលិតករ និងជាអ្នកដឹកនាំ MV លោក ចាន់ មករា រួមទាំងលោក សាន ផានិត បានផ្តល់ឱកាសជ្រើសរើសរូបនាង មកដើរតួជាតួស្រីនៅក្នុង MV ចម្រៀងបទ «ផ្កាយព្រះអង្គារ» នេះ។

ដោយហេតុនេះហើយ ទើបធ្វើឲ្យមហាជនជាច្រើន មានភាពងឿងឆ្ងល់ជាខ្លាំង ថាតើមានអ្វីដែលជាកំលាំងជំរុញចិត្ត លោក សាន ផានិត រួមទាំងផលិតករ សម្រេចចិត្តជ្រើសរើស តួស្រីដែលសម្បូររឿងអាស្រូវម្នាក់នេះ មកដើរតួសម្តែង នៅក្នុង MV បទចម្រៀង Original Song ដ៏សំខាន់ និងជាបទដំបូងបង្អស់របស់លោក សាន ផានិតបែបនេះ? តើលោកមិនខ្លាចគេវាយប្រហារMV ចម្រៀងរបស់លោក ដោយសារតែការស្លៀកពាក់របស់នាងទេ?

លោកសាន ផានិតបាននិយាយថា៖ «ហេតុផលដែលខ្ញុំ រួមទាំងផលិតករ លោក ចាន់ មករា សម្រេចចិត្តជ្រើសរើស កញ្ញា ដេននី ក្វាន់ មកថតគឺ មិនមែនដោយសារតែរឿងអាស្រូវអស់ទាំងនេះ ហើយយើងនាំគ្នាជាន់ពន្លិចគ្នាបន្ថែមនោះទេ ប៉ុន្តែក្នុងគោលបំណងចង់ជួយគាត់ លុបរឿងអាស្រូវផ្សេងៗ ដែលថាគាត់តែងតែចូលចិត្តស្លៀកពាក់សិចស៊ីនោះ ឲ្យគាត់ងាកស្លៀកពាក់បែបបិទជិត មិនសិចស៊ី ក្នុងMV មួយបទនេះវិញ និងចង់ឲ្យប្រិយមិត្តមានភាពប្លែកភ្នែកផងដែរ។ បន្ថែមពីនេះ ពួកយើងនិងក្រុមការងារទាំងអស់ ក៏បានព្យាយាមកែសម្រួលនិងកាត់ចោលប្លង់ ណាដែលមើលទៅមានភាពសិចស៊ី តាមអ្វីដែលអាចធ្វើបាន ។ បន្ថែមពីនេះ មើលទៅគាត់ ក៏មានដុងផ្នែកសម្តែងច្រើនដែរ ដោយគាត់អាចធ្វើបានល្អត្រង់ឈុតយំបាន ដោយធម្មជាតិថែមទៀតផង »។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត