បរទេស៖ មានដែលឆ្ងល់ទេថា តើនៅពេលទំនេរ តារាចម្រៀង Justin Bieber ម្ចាស់បទ Love Yourself បានធ្វើអ្វីខ្លះ? មិនខុសពីអ្នកទាំងអស់គ្នានោះទេ Justin ក៏ចូលចិត្តស្តាប់​បទ​ចម្រៀង​នានាដូចជាពួកយើងផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺកាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងសញ្ជាតិកាណាដា ដែលសម្បូររឿងអាស្រូវរូបនេះ បានបង្ហោះសារនៅលើគណនី​ហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា គេពិតជាចូលចិត្តបទចម្រៀង Pen Pineapple Apple Pen ណាស់។ 

តារាចម្រៀង Justin Bieber បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម Facebook និង Twitter របស់ខ្លួនដោយភ្ជាប់ជាមួយនឹងវីដេអូមួយ ដោយសរសេរថា “វីដេអូសំណព្វរបស់ខ្ញុំនៅលើអ៊ីនធឺណិត” ហើយវីដេអូនោះត្រូវបានគេដឹងថា ជាបទ Pen Pineapple Apple Pen ឬ PPAP ដែលកំពុងពេញនិយម។

វីដេអូ Pen Pineapple Apple Pen (PPAP) ដែលមានរយៈពេលជាង១នាទីនោះ បាន​នឹងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់ស្រទាប់យុវវ័យក្នុងបណ្តាញសង្គម ដែលវាគឺជាវីដេអូបែបកំប្លែងមួយប្រភេទ បង្កើតឡើងដោយតារាកំប្លែង និងជា DJ របស់ប្រទេសជប៉ុន លោក Piko-Taro ដោយបានទាក់ទាញអ្នកចូលទស្សនារាប់លានដង នៅក្នុងគេហទំព័រ Youtube។

គួរបញ្ជាក់ថា បទចម្រៀង PPAP នេះបានចេញលើបណ្ដាញ Youtube តាំងពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦ មកម្ល៉េះ តែមិនសូវល្បី។ ទើបតែមួយរយៈចុងក្រោយនេះមានទំព័រ​ហ្វេសប៊ុក កម្សាន្តធំៗមួយចំនួន  បានយកបទនេះមកបង្ហោះសាជាថ្មី ទើបធ្វើឲ្យមនុស្សជាច្រើននាក់ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើបទនេះជាខ្លាំង និងមានអ្នកខ្លះថតវីដេអូធ្វើត្រាប់តាមទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]