ភ្នំពេញ៖ ប្រិយមិត្ដប្រាកដជាស្គាល់ច្បាស់ពី ក្រុមតារាកំប្លែងជំនាន់ថ្មីរបស់ CTN គឺក្រុមលោក ពាក់មី ដែលមកដល់សព្វថ្ងៃនេះ ពួកគាត់បានទទួលការចាប់អារម្មណ៍ និងចូលចិត្ដយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន និងយុវវ័យខ្មែរ។

យ៉ាងណាមិញ ទោះជាក្រុមលោកពាក់មី បានទទួលជោគជ័យ និងល្បីឈ្មោះក្នុងវិស័យសិល្បៈខ្មែរក្ដី ក៏ក្រុមពួកគាត់មិនភ្លេចពីដើមកំណើតផងដែរ។ គួររំលឹកថា ក្រុមពួកគាត់ បានចាប់ផ្ដើមចាក់ឬសចូលក្នុងវិស័យមួយនេះ ក្រោយពីប្រលងជាប់ជាតារាកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN ដែលបានដាក់ពិន្ទុដោយ អ្នកកំប្លែងជើងចាស់ លោកពូកុយ លោកពូឃ្លោក និងអ្នកមីងគ្រត។ នេះបើតាមសារដែលទើបតែបង្ហោះឡើង លើទំព័រហ្វេសប៊ុក លោកពាក់មី បានបង្ហាញពីអារម្មណ៍ដឹងគុណនេះទៀតថា សូមអរគុណដល់លោកតាវិចទ័រ ដែលបានឲ្យក្រុមពួកគាត់សម្ដែង និងបង្ហាត់បង្រៀន

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ដើម្បីជាការដឹងគុណដល់ពួកគាត់ ក្រុមលោកពាក់មី បានរៀបចំជូនជាអំណោយផងដែរ ហើយបានបញ្ជាក់ទៀតថា គ្មានពួកគាត់ក៏គ្មានក្រុមពាក់មីនៅថ្ងៃនេះ៕

កំណត់ហេតុខ្មែរឡូត៖

ទាក់ទិននឹងលោក ពាក់មី ដែលជាតារាកំប្លែងល្បីឈ្មោះ កំពុងតែមានប្រជាប្រិយភាព ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ិន មានឈ្មោះពិត លោក ចែម ចាន់តារា ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង កំពុងតែជោគជ័យ ក្នុងអាជីពសិល្បៈ ប៉ុន្តែទម្រាំឈានមកដល់ សព្វថ្ងៃនេះ គឺរូបគាត់ធ្លាប់ឆ្លងកាត់នូវ ទុក្ខលំបាក ក៏ដូចជាបទពិសោធន៍ ជីវិត ផ្អែម ល្វីង ជូរ ចត់ ជាច្រើន រួចមកហើយ។

ថ្លែងក្នុងបទសម្ភាសន៍ នាកម្មវិធី ស៊ី ធី អ៊ិន ប៉ុស្ត៍ ២១ របស់អ្នកនាង យុគ ចិន្តា នាយ ពាក់មី ស្រុកកំណើត នៅខេត្តស្វាយរៀង គឺជាកូនច្បង ក្នុងចំណោមកូន ៧ នាក់ ដែលមានឳពុកម្តាយ ជាកសិករ។ ក្នុងនោះ នាយ ពាក់មី មិនត្រឹមតែធ្លាប់ឆ្លងកាត់ ការសិក្សា យ៉ាងលំបាក ថែមទាំងធ្លាប់បួស ជាសាមណេរ និងធ្វើការជាជាងសំណង់ តស៊ូរហូតក្លាយជា មេការ។

គួរបញ្ជាក់ផងដែរថា ការខិតខំប្រឹងប្រែង របស់នាយ ពាក់មី មិនត្រឹមតែជម្រុញរូបលោក ឲ្យក្លាយជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ តែនៅអាចឲ្យលោក បើកសម្អាងការផ្ទាល់ខ្លួន ចេញទៅសម្តែងនៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ហើយចុងក្រោយទើបតែធ្វើជា អ្នកនិពន្ធ និងដឹកនាំរឿង ដែលមានចំណងជើងថា “2 Brother” ថែមទៀតផង៕

រូបភាព លោក ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី