ប្រសិនបើអ្នកគិតថា ការទឹកផឹកគឺមិនមែនជារឿងសំខាន់នោះទេ អ្នកពិតជាគិតខុសធ្ងន់ហើយ ព្រោះថាបើអ្នកចង់ឱ្យមានសុខភាពល្អ ទឹកគឺជារបស់ចាំបាច់ទី១ដែលអាចជួយលោកអ្នកបាន។ ហើយចំពោះការ ទទួលទានទឹកនេះទៀតសោត គួរតែត្រូវបានជ្រើសយកទឹកស្អាតបរិសុទ្ធណា ដែលមិនមានសីតុណ្ហភាពក្តៅខ្លាំងពេក ឬត្រជាក់ខ្លាំងពេកនោះទេ។

ប៉ុន្តែបើអ្នកនិយមទទួលទានទឹកក្តៅ គួរផឹកវានៅពេលព្រឹក ព្រោះវាអាចផ្តល់នូវ សំណើមដល់បំពង់ក និងបំពង់រំលាយអាហារបានល្អជាងពេលណាៗទាំងអស់។ ជាពិសេសវាក៏អាចជួយធ្វើឱ្យអ្នកមានសម្រស់ស្រស់ស្អាតបានផងដែរ ដោយគ្រាន់តែ ងាកមកសាកល្បងទទួលទានទឹកស្អាតតាមទិកនិកឱ្យត្រូវជាមួយនឹងពេលវេលាកំណត់ ត្រឹមត្រូវដូចខាងក្រោមនេះ នោះអ្នកនឹងមានមុខសស្អាតគ្មានមុន រាងកាយរឹងមាំ ស្បែកភ្លឺរលោងពីខាងក្នុងមកតែម្តង។ ទិកនិកទាំងនោះមានដូចជា៖

#ក្រោកពីគេងនៅពេលព្រលឹម ផឹកទឹក១កែវជាជារៀងរាល់ថ្ងៃ មុននឹងទទួលទានអាហារ ហើយក្រៅពីនេះគឺ៖

១. ពេលថ្ងៃព្រឹក (ថ្ងៃខ្ពស់បន្តិច) ផឹកទឹក២កែវ (នៅម៉ោងប្រហែលជា ៩ ឬ ១០ព្រឹក)

២. ពេលរសៀល ផឹកទឹក៣កែវ (នៅម៉ោងប្រមាណជា ១ ឬ ២ រសៀល)

៣. ពេលយប់ ផឹកទឹកកែវ ៣កែវ ដែរ (នៅម៉ោងប្រមាណជា ៧ ឬ ៨ យប់) ។

#មុនពេលចូលគេងក៏ត្រូវផឹកទឹក១កែវដែរ៖ ព្រោះដើម្បីឱ្យទឹកស្អាតនេះ ជួយដល់លំហូរនាំយកកាកសំណល់អាក្រក់ចេញពីក្នុងពោះវៀន និងក្រពះ។ ប្រសិនបើទទួលទានទឹកក្តៅវិញគឺរឹតតែល្អប្រសើរព្រោះវានឹងទៅជួយដល់ការគេង របស់អ្នកឱ្យបានស្កប់ស្កល់ជាងមុនថែមទៀតផង។ ក្រៅពីនេះអ្នកក៏អាចផឹកទឹក ក្នុងមួយថ្ងៃចំនួន១0កែវ រួមទាំងគួរផឹកទឹកផ្លែឈើ ឬទឹកដោះគោជាដើមបន្ថែមទៀត ដោយគ្មានដែនកំណត់។

ប្រការគួរចងចាំ៖

១. មិនចាំបាច់ផឹកទឹកម្តង ២ - ៣ កែវជាប់ៗគ្នាទេ ត្រូវផឹកទឹកតាមធម្មតា។ អ្នកដែលអនុវត្តវិធីនេះជាលើកដំបូង អាចមានអារម្មណ៍ថាចង់ក្អួតបន្តិច ប៉ុន្តែនេះជារឿងទូទៅតែ ទាំងនេះគឺដោយសារតែជញ្ជាំងពោះវៀន និងក្រពះត្រូវបានពង្រីកមាឌ។ ប្រសិនបើធ្វើយ៉ាងនេះជាប់ជាប្រចាំបានល្អ អាការៈនឹងទៅជាប្រក្រតីវិញមិនខាន ហើយនាំឱ្យងាយស្រួលក្នុងការផឹកជាងមុន ទ្វេរដង ថែមទាំងមានទម្លាប់នៅក្នុងការផឹកទឹកបង្កើនផាសុកភាពលើសពីការស្មាន។

២. ដំណាក់កាលដំបូងអ្នកអាចនឹងត្រូវបត់ជើងតូចញឹកញាប់បន្តិច។ នេះគឺដោយសារតែទឹកដែលយើងបានផឹកទៅ វានឹងទៅលាងសម្អាតយ៉ាងហ្មត់ចត់ ទៅលើតម្រងនោម ដើម្បីធ្វើឱ្យតម្រងនោមអាចបញ្ចេញជាតិពុលពីក្នុងរាងកាយចេញ មកតាមទឹកបានយ៉ាងល្អ។

៣. កុំផឹកទឹកច្រើនពេកមុនពេលបរិភោគអាហារ (គួរផឹកទឹកយ៉ាងហោចណាស់ក៏ ឱ្យបានមុនកន្លះម៉ោងដែរ) និងបន្ទាប់ពីទទួលទានអាហាររួចថ្មីៗ ក៏មិនគួរផឹកទឹកច្រើនពេកដែរ ហើយម្យ៉ាងទៀត ក្នុងអំឡុងពេលញ៉ាំអាហារមិនគួរ ផឹកទឹកនៅគ្រប់ពេលទេ ព្រោះការផឹកទឹកច្រើននៅខណៈពេលញ៉ាំអាហារនឹង ធ្វើឱ្យរំលាយអាហារនៅក្នុងក្រពះមិនបានល្អដោយមានទឹកច្រើនពេក។

៤. ការទទួលទានអាហារក្នុងមួយពេលៗ មិនគួរត្រូវញ៉ាំឱ្យឆ្អែតណែនពោះពេកទេ។ គួរឱ្យត្រឹមតែឆ្អែតល្មមៗ ហើយអ្នកអាចបរិភោគផ្លែឈើស្រស់បន្ទាប់ផងដែរ ដើម្បីធ្វើឱ្យបំពង់ក ស្អាត។ ក្រោយមកក្រេបទឹកបន្តិច ដើម្បីឱ្យមានអារម្មណ៍ថា សុខស្រួល បន្ទាប់ពីនោះក៏គួរតែសម្រាកឱ្យបានប្រហែលកន្លះម៉ោងដែរ សឹមផឹកទឹកធម្មតាឱ្យច្រើនតាមក្រោយក៏គ្មានបញ្ហា។

ដូច្នេះសរុបមកប្រសិនបើអ្នកព្យាយាមធ្វើតាមនេះ អ្នកនឹងមានភាពស្រស់ស្អាត សុខភាពល្អនិងមានអារម្មណ៍ល្អប្រសើរជាងមុនឆ្ងាយណាស់។ កុំភ្លេចសាកល្បងផងណា៎!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]