រាជធានី​ភ្នំពេញ ៖ សង្សារ​១​គូ​ជាមួយ​មិត្តភក្តិ​ប្រុស​ម្នាក់​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដោយ​ឲ្យ នារី​ជា​អ្នក​ឌុ​ប​ហើយ​យុវជន​ជា​សង្សារ​ អង្គុយ​ឱប​ចង្កេះ​ពីក្រោយ ខណៈ​មក​ដល់​មុខ​ក្លិប មី​ត​ណាយ ត្រូវ​ជនសង្ស័យ​វាយ​ប្លន់​យក​ម៉ូតូ​ ទៅ​បាត់​ដោយ​សុវត្ថិភាព​ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តី​របស់​ជន​រង​គ្រោះ​មាន ឈ្មោះ ហ៊ុ​ល សុខ​ខេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ដេរ​ពូក ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​បាន​បាត់បង់​នោះ​ម៉ាក Zoomer-X ពណ៌​ខ្មៅ ពាក់​លេខ​ភ្នំពេញ 1GA-0237 ។

ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គេ​មាន​គ្នា​៦​នាក់​ស្រី​៣​នាក់ ប្រុស​៣​នាក់ ត្រូវជា​សង្សារ​នឹង​គ្នា ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក MSX និង​ម៉ាក Zoomer-X ដោយ​ម៉ូតូ​របស់​ខ្លួន​ជិះ​គ្នា​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ គោលបំណង​នាំ​គ្នា​ទៅ​ដើរ​លេង និង​ចូល​ក្លឹ​ប តែ​មិន​ទាន់​បាន​ចូល​ក្លឹ​ប​នៅឡើយ​ទេ ខណៈ​ពេល​កំពុង​តែ​ជិះ ម៉ូតូ MSX ជិះ​នៅ​ខាង​មុខដាច់​ឆ្ងាយ​ពី​គ្នា​បន្តិច ស្រាប់តែ​មាន​ជន សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​របស់​ជនសង្ស័យ​ម៉ាក Let’s ១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ ជិះ​កៀរ​ម៉ូតូ​ខ្លួន​ឲ្យ​ចូល​ អែប​ចិញ្ចើម​ផ្លូវ រួច​ហើយ​បាន​ចុះ​មក​វាយ​ បណ្តាល​ឲ្យ​យុវជន​ដែល​អង្គុយ​ ក្រោយ​គេ​ម្នាក់​រង​របួសស្រាល ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ភ័យ​ស្លន់ស្លោរ​បាន​នាំ​គ្នា​រត់​ចោល​ដោយ​មិន​បាន ដក​កូនសោ​ម៉ូតូ​ទៅ​ជាមួយ​ទេ ភ្លាម​ៗ​នោះ​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កំណត់​មុខសញ្ញា​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត​​​​​​​​​​​​​​​​​​​៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត យុវជន២នាក់​ទើបតែ​មក​ពី​ស្រុក​កំណើត​ មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​រៀន​នៅ​ឯ​ស្រុក​កំណើត​វិញ ខណៈ​ពេល​ទិញ​ម៉ូតូ​បាន​ហើយ ​ជូន​មិត្តភក្ដិ​ត្រឡប់​មក​ផ្ទះ​ ស្រាប់តែ​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ដេញ​កាប់​ប្លន់​ម៉ូតូ​រហូត​បាន​សំរេច​ កាលពី​វេលា​ម៉ោង​០៣​​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ​កញ្ញា កន្លងទៅ ស្ថិតត្រង់​ចំណុច​ផ្លូវលំ ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​​ជាម្ចាស់ម៉ូតូ​ឈ្មោះឡាន់ រ៉ា​ឆាន់ ​អាយុ​១៩​ឆ្នាំ ជា​​សិស្ស​ថ្នាក់​ទី​១១ មាន​ស្រុក​កំណើតនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត ​រីឯ​ម៉ូតូ​ដែលត្រូវចោរ​ប្លន់បាត់​ម៉ា​កនិច ព​ណ៌.ស​​លាយ​ក្រហម គ្មាន​ស្លាក​លេខ ​។​ ចំណែកអ្នក​ជិះ​ពី​ក្រោយ​ជា​​មិត្តភក្ដិ​ជន​រង​គ្រោះ​​ឈ្មោះស្មាច់ រ៉ា​ន់ អាយុ​១៨​ឆ្នាំ ជា​សិស្ស និងមានស្រុក​កំណើត​ជាមួយ​គ្នា ។

តាម​ប្រភព​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​រូបគេ​ទើបតែ​ឡើង​មក​ពី​ស្រុក​ ទើបតែ​បាន​បី​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ​មក​ទិញ​ម៉ូតូ​យក​ទៅ​ជិះ​ទៅ​សាលារៀន​នៅ​ឯ​ស្រុក​កំណើត ហើយ​រាល់ថ្ងៃ​រូប​គាត់​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជាមួយ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង ខណ្ឌទួលគោក ។

មុន​ពេល​កើតហេតុ​ រូប​គេទើបតែ​ជូន​មិត្តភក្ដិ​ទៅ​ផ្ទះ​ម្ដុំ​ផ្លូវ​២០០៤ ហើយ​បំណង​ជិះ​ត្រលប់​មក​ផ្ទះ​បង​នៅ​ម្ដុំ​បឹង​សាឡា​ង​វិញ ខណ:​ជិះ​ មកដល់​ចំណុច​ស្តុ​បណតប្រ៊ី​ត ​ស្រាប់តែ​មាន​ម៉ូតូ​២គ្រឿង​ម៉ាក FTR ព​ណ៌.ស ​និង​មួយ​គ្រឿង​ទៀត ​ម៉ាក​លែ​ត​ព​ណ៌​ខ្មៅ ជិះ​គ្នា​បួន​នាក់​ បាន​ដេញ​តាម​មក​ពីក្រោយ​ ធ្វើ​ឱ្យ​​​ភ័យ​ជិះ​ម៉ូតូ​​រហូត​ដល់​ចំណុចកើតហេតុ​ ជន​រង​គ្រោះ​​​ផ្ដួល​ម៉ូតូ​​រត់គេច​ខ្លួន​ ។ ​​ពេល​នោះ​ហើយ ដែល​​​ចោរ​បាន​ដក​ដាវ​សាម៉ូ​រៃ​កាប់​ពីក្រោយ​ បណ្ដាលឱ្យ​រង​របួសស្រាល​​ (​ជាំ​ខ្នង​) ។

​​ពេល​នោះ​ជន​រង​គ្រោះ​ បាន​ដក​សោ​ម៉ូតូរ​ត់ម​ករក​ឱ្យ​គេ​ជួយ ចំនែកឯ​ក្រុម​ចោរ​វិញ​ម្នាក់​ ក្នុង​ចំណោម​បួន​នាក់​ បាន​ចុះ​មក​លើក​ម៉ូតូ​បំណង​ជិះ​រត់​ តែ​ជា​អកុសល​ម៉ូតូ​អស់​សាំង ​ទើប​ជនសង្ស័យ​ខាងលើ​នោះ ​បាន​សណ្តោងគ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជូន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋា​បាល​ទឹកថ្លា​ ដើម្បី​ស្វែងរក​ម៉ូតូ​យក​មក​វិញ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]