ចិន៖ នេះជារឿងដ៏ចម្លែក ដែលនារីជាបុគ្គលិកម្នាក់ ត្រូវបានបង្ខំឲ្យស្រាតលក់ពេជ្រនៅក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែង នៅក្នុងប្រទេសចិន។

នៅក្នុងវីដេអូមួយដែលត្រូវបានគេថតពីហេតុការណ៍នេះ បានបង្ហាញពីនារីម្នាក់ កំពុងបិតស្ទីគឃើជ័រ ដែលមានរូបត្បូងពេជ្រ នៅពីលើចុងសុដន់ ដើម្បីជួយលក់គ្រឿងអលង្ការមួយចំនួន។

វីដេអូនេះបានបង្កឲ្យមានកំហឹងពីអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនជាច្រើននាក់ ដោយពួកគេសម្តែងការមិនសប្បាយចិត្ត ចំពោះវិធីដែលស្ត្រីនោះត្រូវគេប្រើឱ្យផ្សព្វផ្សាយលក់គ្រឿងអលង្ការ។

ក្រុមហ៊ុនលក់គ្រឿងអលង្ការនោះមានឈ្មោះថា Chow Luk Fook ដែលជាហាងលក់គ្រឿងអលង្ការដ៏ពេញនិយមនៅក្នុងទីក្រុងហុងកុង និងចិនដីគោក និងមានសាខាជាច្រើនកន្លែងទៀត។

នៅក្នុងខ្សែវីដេអូដែលបានបង្ហោះចូលទៅកាន់គេហទំព័រ ku6 ស្ត្រីរូបនោះត្រូវបានគេមើលឃើញថា នាងបានឈរនៅពីក្រោយបញ្ជរលក់ពេជ្រ ហើយមើលទៅដូចរាងឆ្គងៗ។ ហើយយោងតាមវេបសាយ Apple Daily ឲ្យដឹងថា នេះមិនមែនជាលើកដំបូងទេ ដែលហាងលក់គ្រឿងអលង្ការមួយនេះប្រើវិធីសាស្ត្រផ្សព្វផ្សាយការលក់ប្លែកៗបែបនេះ។

វីដេអូនេះត្រូវបានអ្នកលេង ហ្វេសប៊ុក ជាច្រើននាក់បញ្ចេញកំហឹងដោយបានគិតថា ការធ្វើបែបនេះគឺមិនសមរម្យទាល់តែសោះ។ ដោយមានអ្នកលេងហ្វេសប៊ុក ម្នាក់បាននិយាយ “ម្ចាស់ហាងនេះគួរតែចេះខ្មាសគេខ្លះផង”។ ខណៈអ្នកលេងម្នាក់ទៀតបាននិយាយបែបផ្លែផ្កាថា “ការលក់របស់ហាងនេះបែបមិនសូវដាច់ហើយ បានជាគ្មានលទ្ធភាពទិញឯកសណ្ឋានឲ្យបុគ្គលិកពាក់បែបនេះ”។

គួររំលឹកថា កាលពីបើកសម្ពោហាងលក់គ្រឿងអលង្ការនៅទីក្រុង Shenzhen ក្នុងឆ្នាំ២០១៣ នារីជាបុគ្គលិកលក់ទាំងអស់ត្រូវបានស្រាត និងលាបពណ៌ជាច្រើនលើរាងកាយទាំងមូលទៀតផង៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]