រាជធានី​ភ្នំពេញ ៖ ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ និង ខេត្តកំពត ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​អាច​កើត​មាន​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​០៣ តុលា ២០១៦ ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ចាប់ពី​ថ្ងៃ​ទី​២៧ កញ្ញា​ដល់​ថ្ងៃ​ទី​០៣ តុលា របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល កម្ពុជា​បាន​និង​កំពុង​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​និរតី​និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តំបន់​វាលទំនាប​និង​ខ្ពង់រាប ។ ចំណែក​តំបន់​មាត់សមុទ្រ អាច​នឹង​មាន​ភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹង អំពីអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៨ ខែកញ្ញា ឆ្នាំ២០១៦ ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន​​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសនៅតាមតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា។

ក្រសួងធនធានទឹកបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានភ្លាមៗ នៅតាមតំបន់ខ្ពង់រាប និងផ្ទៃសមុទ្រ និងមានសភាពអាប់អួខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]