កាពិ ត្រូវបានចាត់ទុកថាជាអាហារមួយប្រភេទដែលបានយើងនិយមធ្វើតាំងពី យូរណាស់មកហើយ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសចិន ក៏មានធ្វើកាពិសម្រាប់បរិភោគដែរ ហើយវាក៏មានជាច្រើនប្រភេទ ដោយបានប្រើវត្ថុធាតុដើម និងដំណើរការនៃការផលិតខុសៗគ្នា។

ជាទូទៅវាត្រូវបានផលិតកែច្នៃឡើងពីបង្គាសមុទ្រ ដូច្នេះពេលក្លាយទៅជាកាពិ វាក៏បានផ្តល់នូវអត្ថប្រយោជន៍ល្អៗ១០យ៉ាងចំពោះសុខភាព ដឹងហើយអ្នក ពិតជាភ្ញាក់ផ្អើលមិនខាន។ ដោយអត្ថប្រយោជន៍ទាំងនោះរួមមានដូចជា៖

១. ជួយរក្សាឆ្អឹងឱ្យរឹងមាំ៖ ដោយសារបង្គាមានជាតិកាល់ស្យូមពេលដែលវាបានកែច្នៃ ទៅជាកាពិក៏វានៅតែរក្សាបានល្អដែរ ដូច្នេះបើអ្នកចូលចិត្តអាំងកាពិ ឬឆាលាយ ជាមួយបាយពិតជាល្អណាស់ ព្រោះវាក៏ជំនួយជាតិកាល់ស្យូមឱ្យតរាងកាយមិនចាញ់ ទឹកដោះគោស្រស់ប៉ុន្មាននោះទេ។

២. ជំនួយឈាម៖ ជាមួយនឹងវីតាមីនB12 រាងកាយយើងសាងមិនបានទេ តែកាពិអាចជួយបំពេញវីតាមីននេះបាន។ ដូច្នេះប្រសិនបើមានកង្វះឈាម អ្នកគួរបរិភោគកាពិផង។

៣. ការពារធ្មេញ៖ តាមការសិក្សាបានបង្ហាញថា កាពិក្តៅៗជួយធ្វើឱ្យធ្មេញមិនពុក និងកម្រកើតមានបញ្ហាជំងឺពុកធ្មេញនេះណាស់។

៤. សម្បូរជាតិខ្លាញ់ល្អចំពោះសុខភាព៖ វាមានខ្លាញ់ត្រីអូមេហ្គា3 ដែលជាប្រេងល្អ មួយប្រភេទសម្រាប់សុខភាព។ គួរព្យាយាមបរិភោគកាពិលាយជាមួយសាច់ត្រីស្រស់ ល្អៗមួយចំនួនក៏បាន ហើយកុំព្រួយថាមានជាតិខ្លាញ់ ឬសូដ្យូមច្រើនពេកនៅក្នុងខ្លួនអី ព្រោះថាប្រសិនបើធៀបជាមួយអាហារផ្សេងទៀតដូចជា ត្រីប្រៃ ឬសាច់ក្រកជាដើម កាពិមានផលប៉ះពាល់តិចជាងគេ។

៥. ការពារពោះវៀន៖ ការឆ្លងមេរោគ ឬបាក់តេរីនឹងត្រូវបានទប់ស្កាត់ ដោយគ្មានការរំខានដល់ដំណើរការរបស់ពោះវៀននោះទេ។ ហើយជាការសំខាន់ មួយទៀត គឺនៅក្នុងការជ្រើសរើសទិញកាពិ ត្រូវពិនិត្យឱ្យបានល្អិតល្អន់ជាមុនសិន ទើបមិនងាយបណ្តាលឱ្យក្រពះមានមេរោគអាក្រក់កើនឡើងច្រើន។

៦. ការពារភ្នែក៖ ជាមួយនឹងការប្រឆាំងនឹងប្រតិកម្មអុកស៊ីត វាថែមទាំងជួយឱ្យភ្នែក បានសម្រាក ជំនួយមិនឱ្យភ្នែកអស់កម្លាំងពេលសម្លឹងយូរបានយ៉ាងល្អថែមទៀតផង។

៧. សម្បូរវីតាមីនD៖ ក្រៅពីពន្លឺព្រះអាទិត្យ កាពិក៏អាចបន្ថែមវីតាមីនដ៏ល្អនេះ ក៏ជំនួយដល់ឆ្អឹងបានល្អដែរ។ ក្រៅពីនេះវាក៏អាចជួយបន្ធូរអារម្មណ៍តានតឹង ឱ្យបានរីករាយស្រស់ស្រាយជាងមុន។ បើគ្មានវីតាមីនD មនុស្សភាគច្រើនប្រាកដជា មានជំងឺធ្លាក់ទឹកចិត្តជាក់ជាមិនខាន។

៨. ដោះស្រាយបញ្ហាឈាមកក៖ ដោយសារប្រេងនៅក្នុងកាពិគឺជាជាតិប្រេងដ៏ល្អ ដូច្នេះវាអាចជំនួយឱ្យលំហូរឈាមមានដំណើរការយ៉ាងប្រសើរ ការពារការកកឈាម ជាពិសេសនៅក្នុងដំណឹកនាំសំខាន់ៗ ដូចជា ការនាំឈាមទៅកាន់ខួរក្បាល និងបេះដូងជាដើម ព្រមទាំងជួយដល់ដំណើរការរបស់សសៃប្រសាទទៀតផង។

៩. ជំនួយខួរក្បាល៖ អូមេហ្គា3 ជួយឱ្យខួរក្បាលមានការគិតបានធំទូលាយ ព្រោះវាជាអាស៊ីតខ្លាញ់ម្យ៉ាង ដែលអាចជួយឱ្យខួរក្បាលជម្រុញការគិតរបស់ ខួរក្បាលឱ្យមានភាពស្វ័យប្រវត្តិបានល្អទ្វេដង។ លើសពីនេះវាក៏ទៅចិញ្ចឹម សរសៃប្រសាទ និងស្រទាប់ជាតិខ្លាញ់សំខាន់ៗជាច្រើនផងដែរ។

១0. កាពារបេះដូង៖ វាអាចការពារបេះដូង និងការពារខួរក្បាលបានយ៉ាងល្អ។ គួរទទួលទានជាញឹកញាប់ ដើម្បីធ្វើឱ្យសរសៃឈាមបេះដូង និងខួរក្បាលមានសុខភាពល្អមិនងាយមានជំងឺផ្តេសផ្តាស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]