ថៃ៖ តារាសម្តែងស្រីចាស់វស្សានៅក្នុងវិស័យសិល្បៈថៃ អស់រយៈពេលជាយូរឆ្នាំ ដូចជានាង Ann Thongprasom ត្រូវបានគេកត់សម្គាល់ឃើញថា ចំពោះទេពកោសល្យ នៃការសម្តែងរបស់នាងគឺពិតជាមិនធម្មតានោះទេ ហើយភាគច្រើន គ្រងតែតំណែងតួឯកនៅក្នុងរឿងប៉ុណ្ណោះ។

ក្រៅពីនេះមិនថាពេលវេលាបានកន្លងផុតទៅរយៈពេលប៉ុន្មានឆ្នាំក៏ដោយ ប៉ុន្តែបើក្រឡេកទៅមើលសម្រស់របស់តារាស្រី ដែលពោរពេញទៅដោយសមត្ថភាព ម្នាក់នេះវិញ អាចនិយាយបានថា បើមនុស្សដែលមិនស្គាល់នាងទេ ច្បាស់ជា ពិបាកប៉ាន់ស្មានពីអាយុរបស់តារាឯកស្រីរៀមច្បងរូបស្អាតនេះបន្តិចហើយ។ ត្បិតការងាររវល់បែបណាក៏ដោយ ប៉ុន្តែនាងនៅតែបានស្វែងរកពេលវេលា ដើម្បីថែរក្សាខ្លួនឯង ឱ្យនៅឆើតឆាយស្រស់បវរទាំងអស់ពេញមួយតួខ្លួន។

ហើយគន្លឹះនៃការថែរក្សាសម្រស់របស់នាងវិញ គឺភាពស្រស់ស្អាតមិនមែនគ្រាន់តែ នៅលើមុខមាត់ ពណ៌សម្បុរកាយតែម្យ៉ាងនោះទេ កត្តាសំខាន់បំផុតនោះគឺ រូបរាងតែម្តង។ ដោយជាមនុស្សស្រឡាញ់សុខភាព និងសម្រស់ផង Ann Thongprasom ខំហាត់ប្រាណស្ទើររាល់ថ្ងៃទាំងតាមបែបយូហ្គា និងក្បាច់ផ្សេងៗទៀត យ៉ាងលំបាកលំបិន ដោយមិនខ្លាចភាពនឿយហត់។

ហេតុនេះទើបបានជាអាយុខ្ទង់ ៤០ឆ្នាំទៅហើយ តែរាងវិញគឺមិនបាច់និយាយ! ស្អាតដូចបវរកញ្ញាអញ្ចឹង បើទោះបីជាមើលពីមុខ មើលពីក្រោយ មើលពីឆ្វេង មើលពីស្តាំ ពីលើចុះមកដល់ក្រោមយ៉ាងណាក្តី ក៏នាង Ann Thongprasom ហាក់គ្មានចំណុចទាស់ចិត្តសោះ។ វាគឺជាការត្រឹមត្រូវណាស់ ការហាត់ប្រាណធ្វើឱ្យយើងមានសុខភាពល្អទាំងកាយ និងចិត្ត។

ត្បិតអាយុខ្ទង់៤០មែនពិត ប៉ុន្តែនាងនៅតែ មានសម្រស់ស្រស់ស្អាត ខ្លាំងណាស់ មិនចាញ់តារាស្រីៗជំនាន់ក្រោយនេះប៉ុន្មាននោះទេ ព្រោះអាយុ គឺគ្រាន់តែជាតួលេខមួយ ដែលបញ្ជាក់ពីវ័យរបស់មនុស្សតែប៉ុណ្ណោះ៕

តោះយើងទៅមើល Ann Thongprasom ហាត់ប្រាណបន្តិចមើល! គួរឱ្យចាប់អារម្មណ៍ខ្លាំងដល់ថ្នាក់ណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]