ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាស្រីខ្មែរល្បីៗមួយចំនួន បានប្រកាសលក់ក្តែងៗ នូវចំណីអាហារ ផ្លែឈើតាមហ្វេសប៊ុក  ដោយក្នុងនោះកំណើនអ្នកទិញរបស់ពួកគេ ពិតជាមានច្រើនពិតមែន  មិនថាទាំងតារាសិល្បៈដូចគ្នាជួយទិញប៉ុណ្ណោះទេ ជាពិសេសអ្នកគាំទ្រនៅលើបណ្តាញសង្គមតែម្តង ដែលបានធ្វើការកុម្ម៉ង់ជាហូរហែរ។

ចង់ដឹងថា តើតារាណាខ្លះ ឆ្លៀតពេលទំនេរលក់បន្ថែមនូវចំនីអាហារ តាមហ្វេសប៊ុកតាមដានជាមួយ Khmerload ទាំងអស់គ្នា៖ 

១) កញ្ញា ឌុច លីដា៖ កញ្ញា ឌុច លីដា ជាតារាស្រីមួយរូប ដែលកំពុងតែទទួលបានភាពល្បីល្បាញ ក្នុងការថតសម្តែងខ្សែភាពយន្ត។ តែក្រៅពីនោះ  រូបនាងក៏បានបន្ថែមនូវមុខរបរថ្មីមួយទៀត ដោយការលក់ពោតក្រហមខ្មែរ តាមអនឡាញផងដែរ ដែលចូលពីខេត្តប៉ៃលិន  មានរសជាតិផ្អែមឆ្ងាញ់ និងធម្មជាតិពិតៗតែម្តង។

២) កញ្ញា ដេនី ក្វាន់៖ តារាស្រី ដែលតែងបញ្ចេញសាច់ដើមទ្រូង កញ្ញា ដេននី ក្វាន់ ថ្មីៗនេះ នាងបានចាប់មុខរបរមួយទៀត ដែលជាការលក់ទៀបខ្មែរពីធម្មជាតិ។ ចំពោះការបើកលក់ផ្លែទៀបនេះដែរ នាងក៏ធ្វើការលក់ទាំងនៅក្នុងហ្វេសប៊ុក និងនៅខាងមុខហាងសាឡនរបស់នាងផ្ទាល់ផងដែរ។

៣) អ្នកនាង កែវ ស្រីនាង៖ ក្រោយស្ងាត់មុខមួយរយៈ ស្រាប់តែអ្នកនាង កែវ ស្រីនាង បានទម្លាយនូវអាជីពថ្មី  គឺការលក់នំបញ្ចុក បាយដំណើប ស្លាបមាន់អាំង និងបុកល្ហុងជាដើម តាមអនឡាញ។ ហើយមិនតែប៉ុណ្ណោះ ការលក់នំបញ្ចុករបស់នាង ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រផងដែរ។

៤) អ្នកនាង ប៊ីរីយ៉ា៖ តារាស្រីកូន១ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលនាងប្រកាសលក់ នូវដំណាប់អំពិល យ៉ាងឈ្ងុយឆ្ងាញ់ តាមបណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការដាក់លក់អំពិលនេះ រូបនាងបានរៀបចំស្រស់ស្អាត ជាមួយនឹងប្រអប់វេចខ្ចប់យ៉ាងត្រឹមត្រូវ និងរំលេចនូវហត្ថលេខារបស់នាងផ្ទាល់ទៀតផង។

៥) វីជេ អាណូ៖ សន្ទុះនៃភាពល្បីល្បាញ របស់វីជេ អាណូ បានងើបឡើងសាជាថ្មី ដោយរូបនាង ទើបតែបានត្រឡប់ចូលមកសិល្បៈវិញ ក្រោយបាត់មុខអស់មួយរយៈធំមក។ ហើយមិនតែប៉ុណ្ណោះ វីជេ អាណូ ក៏បានពាំនាំនូវមុខរបរថ្មីស្រឡាងមួយទៀត ដែលវាជាការលក់បាយសាច់ជ្រូក។ ចំពោះការដាក់លក់របស់តារាស្រីរូបនេះដែរ គេសង្កេតឃើញថា មានការកុម្ម៉ង់ទិញជាហូរហែរមិនដាច់មនុស្សផងដែរ។

ចុះចំណែកប្រិយមិត្ត បានភ្លក្សស្នាដៃចំនីអាហារ របស់តារាស្រីខ្មែរយើង បានធ្វើឡើងហើយឬនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា