ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងយុវតីម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នា ជ្រុលទៅបុកជាមួយរថយន្តបែនដឹកដី កាលពីវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ និងអ្នករួមដំណើរពីក្រោយ ពុំត្រូវបានគេស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ​ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1SC- 2130 ចំណែករថយន្តបង្ក មិនត្រូវបានគេស្គាល់ម៉ាកនោះទេ ក្រោយកើតហេតុ ព្យាយាមបើករត់គេចខ្លួន។

នគរបាលបន្តថា មុនពេលកើតហេតុ ​គេឃើញជនរងគ្រោះទាំងពីរ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដី១គ្រឿង ច្រាស់ទិសគ្នា បានវ៉ាជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលបោកនិងថ្នល់ ស្លាប់អ្នកបើកបើកបរម៉ូតូ ចំណែកអ្នករួមដំណើរពីក្រោយ ត្រូវបានគេដឹងថា ជាប្អូនជីដូនមួយ និងជនរងគ្រោះរងរបួសធ្ងន់ ដោយសារខ្ទាត់ធ្លាក់ចូលប្រឡាយទឹក ចំណែករថយន្តបង្ក បានព្យាយាមរត់គេចខ្លួន៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកខ្សាច់ទៅបុករថយន្តក្រុង នាព្រឹកទាបភ្លឺ ស្ថិតនៅម្តុំ ស្គន់លើផ្លូវជាតិលេខ០៦ភូមិពង្រឃុំស្តើងជ័យស្រុកជើងព្រៃ បានបណ្តាលឲ្យស្លាប់៣នាក់ ដោយគៀបជាប់នៅក្នុងរថយន្ត និងរបួសធ្ងន់ស្រាល៧នាក់។ 

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយមុនពេលកើតហេតុ ឡានក្រុង មកពីជើងទៅត្បូង មកពីសៀមរាបដឹកអ្នកដំណើរធម្មតាទេ រីឯឡានដឹកខ្សាច់មកពីត្បូងទៅជើង ពីស្គន់ទៅសៀមរាប ហើយរំលោភបុកឡានក្រុង មកជ្រះទិសគ្នាតែម្តង»។

សម្រាប់ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះ រួមមាន៖

១-លឹម.ហ្វា អ្នកបើកបររថយន្តហ៊ិនដាយ(យីឌុក)ភូមិសង្កែចុងឃុំក្រាំងស្វាយ ស្រុកព្រះស្តេចេ ខេត្តព្រៃវែង

២-ប៊ុន.ដានី ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ/ឃុំសំរោង ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប។

៣-អាត់.ខន ភេទប្រុស អាយុ៥៩ រស់នៅភូមិអំពិលឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល​ (អ្នកដំណើរជិះឡានក្រុង)។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងយករថយន្តទាំង២គ្រឿង ចេញពីផ្លូវ ហើយជនរងគ្រោះដែលរងរបួសធ្ងន់២នាក់ និងរបួសស្រាល៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]