ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ​កញ្ញា​ នេះ ​ខណៈ​​គេ​​ប្រទះ​​ឃើញ​ឈាម​ស្រក់​ពីលើ​ផ្ទះ​​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​បា​ចុង ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ដោយ​សង្ស័យ​​ជា​ករណី​ឃាតកម្ម​ ឬ​អត្តឃាត​សម្លាប់​ខ្លួន​ ។

​ប្រភព​ឱ្យដឹងថា ​​អ្នក​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ បានឮ​សំឡេង​មនុស្ស​ចេញពីផ្ទះ​ចាស់នោះ​ ដែល​ជា​រាល់ថ្ងៃគ្មាន​​មនុស្សនៅ​ទេ​។​ដោយ​​ចម្លែកពេកក៏​​ដើរទៅ​ក្បែរ ​ប្រទះ​ឃើញ​ឈាម​ស្រក់​ចុះ​មក​ក្រោម​ថ្មី​ៗ ។​ ភ្លាមនោះ​ អ្នក​ក្បែរ​ខាង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​មើល​ផ្អើល​​អស់​កម្លាំងនគរបាល អាវុធហត្ថ តុលាការ នាយ​ប៉ុស្តិ៍ អាជ្ញាធរ​មូលដ្ឋាន មក​ធ្វើការ​ទម្លុះ​ទ្វា​រចូល​ពិនិត្យ ប្រទះ​ឃើញ​​ជន​ម្នាក់​អា​រ​ដៃ អា​រជើង ​និង​វាយ​ខ្លួនឯង ​រហូត​ស្រក់ឈាម​ទាំង​​ថ្លុក ​ក៏នាំគ្នាបញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ភ្លាម​​ ។

បើ​សមត្ថកិច្ច​​ថា ​ជន​រូប​នោះ​មិនមែន​ជា​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន​នោះ​​ទេ ហើយ​និយាយ​តែ​ភាសា​ឡាវទៀត​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រូប​នោះ​ទំនងជា​បែក​ថ្នាំ​ ឬ​វិកលចរិត​ ព្រោះ​ក្រោយ​កើតហេតុ​សួរនាំ​រក​ផ្ទះសម្បែង ជន​នោះ​ឆ្លើយ​ទៅ​លិច ទៅ​កើត​ឲ្យ​ប្រាកដ​ប្រជា​មិន​បាន​សោះ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍រ​ដ្ឋបាល​សង្កាត់​ព្រះបាទក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា​ ផ្ទះ​កើតហេតុ​នោះ​ ត្រូវ​ម្ចាស់​ទុក​ចោល​ពុំ​មាន​មនុស្ស​រស់​នៅ​ទេ ។​ ចំណែក​ជន​ដែល​គេ​សង្ស័យ​ថា​ ​បែកថ្នាំ​ញៀន​ ឬ​វិកលចរិត​នោះ​ ​ឃើញ​ដើរ​តាម​ផ្លូវ​នោះ​២ថ្ងៃ​មក​ហើយ ​ក្នុង​សភាព​រវើរវាយ​និយាយ​ស្តី​ម្នាក់ឯង ហើយ​នៅ​ពេល​យប់ ​បាន​ទៅ​ចូល​ដេក​ក្នុងផ្ទះ​នោះ​ លុះ​ព្រឹក​ឡើង​ក៏​​ផ្អើល​ឃើញ​ឈាម​ស្រក់ ។ ​ដំបូង​គេ​មិន​នឹក​ស្មាន​ថា​ ជា​បុរស​​រូបនោះ​ឡើយ ​។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ ត្រូវ​​​សង្ស័យ​​ថា ជា​ករណី​ឃាតកម្ម​​​​សម្លាប់​រួច​​យក​ទៅ​ប្លុង​​ចោល ​ដែលការប្រទះឃើញនេះ ​កាលពី​វេលា​​ម៉ោង​០៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ កក្កដា ​២០១៦ កន្លងទៅ ចម្ងាយ​ពី​ភូមិ​ប្រហែល​២០០​ម៉ែត្រ​ ក្នុងភូមិ​ឆេះ​​ចាន ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ប្រភព​​ពី​ពលរដ្ឋ​​ឱ្យ​​ថា​ បន្ទាប់​ពី​ប្រទះ​ឃើញ​សាកសព​​​នៅ​កណ្តាល​វាលស្រែ​នេះ​ ​ក៏​បានរ​ត់ទៅ​រាយការណ៍ជូន​​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ ​ដើម្បី​ជួយ​អន្តរាគមន៍​។ ភ្លាម​ៗ​នោះ​ ​កម្លាំង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​និង​ធ្វើការ​ហ៊ុមព័ទ្ធកន្លែង​​សព​ជន​រង​គ្រោះ ​រង់​ចាំ​​ខាង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ទៅ​​ពិនិត្យ​ ។

​ក្រោយ​ពី​ពិនិត្យ​​​លើ​ដងខ្លួន​សាកសពត្រូវ​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម គិត​ទុកជា​មុន​ ពីព្រោះ​នៅ​លើ​រូបរាង​កាយ​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ចាក់​​​កាំបិត​ នៅ​ផ្នែក​ខាងក្រោយ ​​។ សព​ជន​រង​គ្រោះ​មាន​ស្លៀកពាក់​អាវ​ការ៉ូ​ល្អិត ពណ៌​ប្រផេះ ស្លៀកខោ ខូ​វ​ប៊ូយ​​ជើងវែង ហើយ​​​រុំ​ស្បៃ​ម៉ុង​ ពណ៌​ខៀវ​ ​នៅ​លើ​ខ្លួន​​​ ។

​ប្រភព​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​អាច​​ត្រូវ​​​ចាក់​​សម្លាប់​ ហើយ​ប្លន់​យក​របស់​អ្វីមួយ​ហើយ រួច​យក​សព​ទៅ​ទំលាក់​ចោល​​នៅ​​កណ្តាល​វាលស្រែ​​​ឆ្ងាយ​ពីអ្នក​​ភូមិ ។ ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]