(ភ្នំពេញ)៖ ជាដំណឹងអកុសលមួយ សម្រាប់វត្តមហាមន្ត្រី ស្ថិតនៅខណ្ឌចំការមន ដោយនៅថ្ងៃបិណ្ឌវេនទី៨ ត្រូវនិងថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៦នេះ មានករណីគួរឲ្យសោកស្ដាយមួយ បន្ទាប់ពីព្រះសង្ឃមួយអង្គគង់ នៅកុដិលេខ១៤ បានសុគតដោយមិនដឹងមូលហេតុ។ សម្រាប់ការសុគតរបស់ព្រះសង្ឃមួយអង្គនេះ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យសពរបស់ព្រះអង្គ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

សូមបញ្ជាក់ថា សាលាឆាន់វត្តមហាមន្ដ្រី ដែលបានស្រុតធ្នឹម កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានបាក់ស្រុតជាស្ថាពរហើយ នៅម៉ោងប្រមាណ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ប៉ុន្ដែមិនមានអ្នកណាម្នាក់រងគ្រោះថា្នក់នោះទេ។ នៅពេលនេះ ព្រះចៅអធិការវត្ត ព្រះសង្ឃ និង គណៈកម្មការវត្ត កំពុងធ្វើការអំពាវនាវ រកសប្បុរជន ដើម្បីចូលរួមជាថវិកា ក្នុងការកសាងសាលា​ឆាន់ថ្មី​ឡើងវិញ។ សូមរំលឹកថា កាលព្រឹកថ្ងៃទី១៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ មានករណីភ្ញាក់ផ្អើលមួយ នៅវត្តមហាមន្ដ្រី ដោយសារតែស្រុតធ្នឹមសាលាឆាន់ ធ្វើឲ្យផ្អើលអស់ព្រះសង្ឃ តាជីយាយជីនិងពុទ្ធ​បរិស័ទ នាំគ្នារត់ព្រាត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក្នុងរដូវ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ បាន​ចូល​មក​ដល់​កាលពី​ថ្ងៃ​០១​រោច ខែ​ស្រាពណ៍ ពុ​ទ្ឋ​ស័ក​រាជ​២៥៦០ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ កញ្ញា គ្រឹ​ស្ទ​ស័ក​រាជ ២០១៦ ជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ គេ​សង្កេត​ឃើញ​ពុ​ទ្ឋ​បរិស័ទ​ និង​ប្រជាពលរដ្ឋ​កាន់​ព្រះ​ពុ​ទ្ឋ​សាសនា​នៅ​ទូ​ទាំង​ប្រទេស​បាន​ជួបជុំ​គ្នា​សប្បាយ​រីករាយ​ និង​នាំ​យក​ចង្ហាន់​ទៅ​ប្រគេន​ ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម​នានា ដើម្បី​បង្សុកូល​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​ដល់​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​តាម​ទី​វត្ត​អារាម​នានា​ជា​និច្ចកាល គេ​តែងតែ​ឃើញ​មានការ​សម្បូរ​ចង្ហាន់​ដោយសារ​ជីវភាព​ពុ​ទ្ឋ​សាសនិកជន​មាន​ល​ទ្ឋ​ភាព​ធនធាន​ក្នុង​ការ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឬ​ធ្វើបុណ្យ​ផ្សេង​ៗ​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ប៉ុន្តែ​ក៍​មាន​វត្ត​មួយ​ចំនួន​តូច​ដែល​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មានការ​ខ្សត់ខ្សោយ​ចង្ហាន់ ។

ជាក់ស្តែង​វត្ត​ពុ​ទ្ធា ដែល​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិត​នៅ​ក្នុង​ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ គឺ​មានការ​ខ្សត់ខ្សោយ​ចង្ហាន់​សម្រាប់​ព្រះសង្ឃ 

នេះ​បើ​យោង​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Neay Troll» ដែល​សរសេរ​បង្ហោះ​កាលពី​យប់​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​កញ្ញា​នេះ គេហទំព័រ​ខ្មែរឡូត មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេពី​មន្ត្រី​អាជ្ញាធរ​ដែនដី​ខេត្ត​ត្បូងឃ្មុំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]