ថៃ៖ សេចក្ដីស្រឡាញ់អាចកើតឡើងទៅលើមនុស្សគ្រប់គ្នាបាននៅជុំវិញខ្លួនយើង ប៉ុន្តែស្នេហាអាចកើតឡើងបានគឺ ត្រូវអាស្រ័យទៅលើបេះដូង និងពេលវេលា ជាអ្នកប្រាប់។ ដូចជាតារាស្រីថៃទាំង១០ដួងនេះ ហេតុអ្វីបានជានៅតែមិនទាន់មាន ស្នេហាមួយពិតប្រាកដនឹងគេ ទាំងដែលខ្លួនមានរូបរាង មុខមាត់ស្រស់ស្អាត ជាមនុស្សមានកេរ្តិ៍ឈ្មោះល្បី ហើយថែមទាំងជាអ្នកមានទៀតផង ដែលមានអ្នកស្រលាញ់ចូលចិត្តជាច្រើននាក់។

ចម្លែកដែរ! ប៉ុន្តែពេលនេះចម្ងល់ទាំងនោះនឹងត្រូវបានបើកកកាយ៖

១. នាង Pooklook Fonthip៖ ទាំងស្អាត និងគួរឱ្យស្រឡាញ់ បានអង្រួនបេះដូងកម្លោះៗ រាប់រយនាក់ ចាប់តាំងពីបានឈានជើងចូលមកក្នុងវិស័យសិល្បៈ។ ហើយក្រោយមក នាងក៏មាន ដំណឹងអាស្រូវស្នេហាជាមួយបុរសម្នាក់ដែលជាអ្នកសិល្បៈរៀមច្បង។ ដោយសារបែបនេះទើបធ្វើឱ្យនាងខ្លាចរអារស្នេហាសុខចិត្តនៅទំនេរស្អាតដល់បច្ចុប្បន្ន។

២. នាង Ying Rhatha៖ តារាស្រីពហុជំនាញម្នាក់នេះ ទាំងការរាំ ការច្រៀង ការសម្តែង គឺពិតជាមានទេពកោសល្យ រីឯសម្រស់វិញក៏ស្រស់ស្អាតទាក់ទាញដែរ ថែមទាំងមាន ឱកាសធ្វើការងារជាមួយជនបរទេសល្បីៗជាច្រើននាក់ទៀត។ ប៉ុន្តែការសម្លឹងមើល ត្រឡប់មកវិញនាងក៏នៅតែឯកោគ្មាននរណាហ៊ានមកសុំស្នេហ៍នៅឡើយ ព្រោះតែនាងស្រស់ស្អាត និងមានការងារល្អខ្លាំងពេក។

៣. នាង Peak Pattarasaya៖ ក្លាយពីនារីនៅក្នុងប្រព័ន្ធអ៊ីនធឺណេត ដែលជា   អាយដល (Idol) របស់បុរសៗជាច្រើន ពេលនេះនាងក៏កំពុងជាតួឯកស្រី ក្នុងខ្សែភាពយន្តដ៏ល្បីម្នាក់ដែរ។ បន្ទាប់ពីបែកគ្នាជាមួយគូស្នេហ៍គ្រាដំបូង ក្រោយមកក៏បានឮថាត្រូវគ្នាវិញ បន្ទាប់ក៏មានដំណឹងថាឈ្លោះគ្នាទៀត ហេតុដូច្នេះបានជាធ្វើឱ្យបុរសៗនៅជុំវិញខ្លួននាង ខ្លាចរអាស្ទើរគ្រប់គ្នាមិនសូវហ៊ានតាមញ៉ែប៉ុន្មាន ព្រោះភាពមិនច្បាស់លាស់នៅក្នុងរឿងស្នហារបស់នាងនេះហើយ។

៤. នាង Bowie Atthama៖ តារាស្រីដែលមានភាពសិចស៊ីស្រស់ស្អាតរូបនេះ សម្រាប់រឿងស្នេហានាងដូចជាចង់រក្សាភាពនៅលីវច្រើនជាង ព្រោះបន្ទាប់ពីការ បញ្ចប់ទំនាក់ទំនងជាមួយបុរសម្នាក់មកនាងហាក់រាងចាលជាមួយមនុស្សប្រុស ទោះបីជាមានកម្លោះៗតាមស្នេហ៍ជាច្រើននាក់ទៀតយ៉ាងណាក្តី។

៥. នាង Aom Sushar៖ ជានារីម្នាក់ដែលប្រុសៗបានឃើញហើយ តែងលាន់មាត់ ព្រមៗគ្នាថា៖ «គួរឱ្យស្រឡាញ់មែន!» មុនពេលក្លាយជាតារាសម្តែង។ ប៉ុន្តែរឿងបេះដូងគឺនៅទំនេរគ្មាននរណាឱ្យពិតប្រាកដនៅឡើយទេ ក្រោយពីមានរឿងខ្សឹបខ្សាវថា នាងជាជនទី៣ក្នុងរឿងស្នេហា។ ឬអាចថានាងធ្លាប់សម្តែងជាតួ «ស្រីស្រឡាញ់ស្រីដូចគ្នា» ក្នុងខ្សែភាពយន្ត? តែនេះក៏មិនប្រាកដដែរព្រោះនាងបានសម្តែងរឿងនោះជាយូរមកហើយ...។

៦. នាង Baifern Pimchanok៖ ស្រីស្អាតមួយដួងនេះមានការសម្ដែងមិនធម្មតា គឺនាំមុខគេក្នុងសិល្បៈ ហើយក៏មិនដែលធ្លាប់មានដំណឹងស្នេហាពីមុនមក សូម្បីតែម្តង។ គួរឱ្យភ្ញាក់ផ្អើលដែរដែលនៅមិនទាន់មានបុរសណាម្នាក់អាចមក យកឈ្នះចិត្តនាងបាន ឬព្រោះតែនាងនៅក្មេងពេក? តែឆ្នាំនេះនាងអាយុ២៤ឆ្នាំហើយ ល្មមមានស្នេហា និងមានបុរសក្នុងចិត្តនឹងគេបាន។

៧. នាង Davika៖ ជាតារាកំពូលនៅក្នុងវិស័យសិល្បៈកម្សាន្ត តែគួរឱ្យស្តាយនាងគឺ នៅតែមិនទាន់មានព័ត៌មានស្នេហាជាមួយបុរសណាម្នាក់ជាផ្លូវការនៅឡើយទេ ព្រោះតាំងពីឈានជើងចូលមកក្នុងសិល្បៈ នាងមានភាពជោគជ័យយ៉ាងខ្លាំង ហើយថែមទាំងជាអ្នកមានផង ទើបធ្វើឱ្យកម្លោះៗមិនហ៊ានតាមស្រឡាញ់ប៉ុន្មានទេ។

៨. នាង Pimprapa៖ ជាតារាសម្តែងថ្មីនៅប៉ុស្តិ៍លេខ៧ ដែលមានភាពផ្អែមល្ហែម និងគួរឱ្យស្រឡាញ់។ ប៉ុន្តែរឿងបេះដូងគឺនៅតែទទេស្អាត ព្រោះនាងមិនត្រឹមតែមានភាពជោគជ័យទ្វេដងនៅក្នុងសិល្បៈទេ តែថែមទាំងមានការអប់រំល្អខ្ពង់ខ្ពស់ទៀត។ ដូច្នេះបុរសធម្មតាៗម៉េចនឹងហ៊ានសារភាពសុំស្នេហ៍នាងកើតទៅ។

៩. នាង Thikhamporn៖ ឃើញចូលសិល្បៈតាំងពីនៅក្មេងជាងដប់ឆ្នាំមុន។ តារាសម្តែងវ័យក្មេងរូបនេះ ក៏នៅតែជាតារាស្ងប់ស្ងាត់រឿងស្នេហាដូចដើម។ អ្នកខ្លះប្រាប់ថា ដោយសារតែនាងមានអតីតកាលមិនសូវល្អ ទើបធ្វើឱ្យបុរសៗមិនហ៊ានតាមស្រឡាញ់ប៉ុន្មានទេ។

១០. នាង Jakjaan Akhamsiri៖ ជាតារាល្បីប្រចាំប្រទេសម្នាក់ដែរ ប៉ុន្តែនៅក្នុងជីវិតពិត សម្រាប់នាងស្ថានភាពស្នេហារបស់នាង ហាក់គ្មាននរណាម្នាក់ក្លាហាន ចូលមកសោះ។ ម្ចាស់ខ្លួនក៏ឆ្ងល់ខ្លួនឯងដែរថា ហេតុអ្វីមិនព្រមទទួល ស្នេហាពីកម្លោះៗណាមួយឱ្យពិតប្រាកដដូច្នេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]