ខេត្តស្ទឹងត្រែង ៖ស្រ្តីម្នាក់រងរបួស​ដាច់​រលាត់​ស្បែក ​បែកប្រអប់ដៃខាងស្តាំខ្ទេច​​​ត្រូវ​អ្នក​ភូមិបញ្ជូនទៅសង្គ្រោះបន្ទាន់​នៅ​ មន្ទីរពេទ្យ​កាល​ពីវេលា​ម៉ោង​៤និង១៥នាទីរសៀលថ្ងៃទី២៦ កុម្ភៈ ២០១២ បន្ទាប់​​ពីភ្លាត់​ស្នៀត​ចូល​ដៃ​ក្នុង​ម៉ាស៊ីន​កិន​ទឹក​អំពៅ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមាន​ឈ្មោះ​​មួយ គា អាយុ៦០ឆ្នាំ រស់នៅចំណុចអូរ​ពង​មាន់ ​ស្ថិត​ក្នុង​ភូមិរាជានុកូល សង្កាត់ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង។ ​នៅថ្ងៃ​កើតហេតុ​ស្រ្តី​រង​គ្រោះ​​​បាន​ប្រើម៉ាស៊ីនកិនទឹកអំពៅដើម្បីលក់ឱ្យ​ ភ្ញៀវ​ ខណៈ​ពេលកំពុងតែកិន ស្រាប់តែ​រអិល​ដៃចូលក្នុង​ម៉ាស៊ីន​ត្រឹមប្រអប់ដៃ​កិន​ខ្ទេចតែម្តង។ ​ភ្លាមៗ​នោះ​ស្ត្រី​រង​គ្រោះ​បានស្រែកពេញទំហឹង​ធ្វើឱ្យ​ មានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងរត់ទៅ​មើល​​ស្រាប់តែ​ ឃើញដៃស្តាំរបស់គាត់រមូរនៅ​ក្នុង​ម៉ូទ័រ​កិន​ទឹកអំពៅស្រេចទៅហើយ ទើប​ប្រញាប់​ប្រញាល់ពន្លត់ម៉ាស៊ីនកិនទឹកអំពៅ និង​ទាញដៃ​ចេញពីម៉ាស៊ីន​រួចដឹកទៅ​សង្គ្រោះ ។

ក្រោយមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យ​ បានព្យាយាមសង្គ្រោះ​អស់ពីសមត្ថភាព ដោយ​ធ្វើការកាត់ម្រាមដៃចោល ព្រោះវាខ្ទេចអស់ទៅ​ហើយមិនអាចតភ្ជាប់បាន៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]