ស្ទឹងត្រែង៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងកាល ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដែលបង្កឡើងដោយរថយន្តដឹកប្រេង ១គ្រឿង បានបើកបរទៅ បុកស្ពានដែក ដែលស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រ ពីផ្សារអូរឫស្សី នៅក្នុងខេត្តស្ទឹងត្រែង ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តខាងលើ ទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគបាលជើងគោគខេត្ត ដើម្បីធ្វើកាដោះស្រាយតាមផ្លូវច្បាប់ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែកញ្ញា កន្លងទៅនេះ ក៏មានករណីរថយន្តដឹកប្រេងបុកម៉ូតូលក់នំប៉័ង បណ្ដាលឲ្យផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ នៅស្រុកជាំក្សាន្ត របួសធ្ងន់ម្នាក់។

នៅក្នុងនោះបានឲ្យដឹងថា រថយន្តដឹកប្រេងមួយគ្រឿង បានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅម៉ោង១០៖៣០នាទី​ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែរខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងគ្រោះនោះទេ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់ឲ្យដឹងថា ភ្លើងបានរលត់ទៅវិញ ហើយក្រោមពីមានកិច្ចអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសអ្នកលក់នំប័ុងរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]