អង់គ្លេស៖ យុវវ័យគ្មានការងារធ្វើម្នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភជុំវិញ ១៥,០០០ អឺរ៉ូ ឬជិត២ម៉ឺនដុល្លារអាមេរិកប្រចាំឆ្នាំ បានចំណាយប្រាក់ ២០,០០០អឺរ៉ូ ដើម្បីធ្វើខ្លួនឲ្យដូចនឹង តារាក្នុងដួងចិត្ដ idol គឺលោក David Beckham តើពិតជាដូចមែនទេ?

តាមប្រភពព័ត៌មានឌេលីម៉ែលបានឲ្យដឹងថា យុវវ័យដែលមានឈ្មោះ Jack Johnson និងអាយុ ១៩ឆ្នាំ ជាអ្នករស់នៅក្នុងទីក្រុង Nottingham បានជាប់ចិត្ដស្រឡាញ់ នឹងអតីតកីឡាករបាល់ទាត់អង់គ្លេសដ៏ល្បី គឺលោក David Beckham ជាខ្លាំង ដោយរូបគេហ៊ានចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីកែសម្ជស្សឲ្យដូចនឹងលោក Beckham។ នៅក្នុងនោះ រូបគេ បានកែសម្ជស្ស ដែលមានដូចជា ចាក់ថ្នាំបំបាត់ស្នាមជ្រីជ្រួញ ការចាក់បំពេញបបូរមាត់ និងធ្មេញជាដើម។

រូបភាព Jack និង លោក Beckham

យ៉ាងណាមិញ Jack បានសារភាពថា រូបគេមិនមែន ជាអ្នកគាំទ្របាល់ទាត់អ្វីនោះទេ រូបគេគ្រាន់តែចង់ធ្វើមុខមាត់ដូចជា លោក Beckham ព្រោះនៅលើផែនដីនេះ គ្មាននរណាម្នាក់ហ៊ាននិយាយថា លោក Beckham មានមុខមាត់អាក្រក់នោះឡើយ។ សម្រាប់រូបគេគាំទ្រ លោក Beckham ដោយសារតែគាត់ចាប់ផ្ដើមជីវិតពីចំនុចសូន្យ និងគាត់បានប្រឹងប្រែងធ្វើឲ្យកេរ្ដិ៍ឈ្មោះ កាន់តែល្បីឡើង ហើយអ្វីដែលរូបគេចូលចិត្ដបំផុតនោះ គឺមុខមាត់ និងអត្តចរិតរបស់លោក Beckham តែម្ដង។

គួរបញ្ជាក់ថា Jack ដែលត្រូវទទួលការចាក់ថ្នាំជារៀងរាល់ខែ មានគម្រោងនឹងបណ្ដុះសក់ និងសាក់រូបឲ្យដូចជាលោក Beckham ទាំងស្រុងតែម្ដង ហើយនឹងសង្ឃឹមថា ធ្វើការវះកាត់សម្រកទំងន់ផងដែរ ខណៈដែលក្រុមគ្រួសាររបស់ Jack ហាក់ដូចជា មិនសូវជាពេញចិត្ដនឹង ការកែប្រែរបស់រូបគេនោះទេ។

ចុះប្រិយមិត្ដយល់យ៉ាងណាដែរ ចំពោះការព្យាយាមកែសម្ជស្សខ្លួនឯងឲ្យដូចនឹង តារានៅក្នុងដួងចិត្ដបែបនេះ?

រូបភាព Jack
រូបភាព Jack
រូបភាព Jack

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០១៥ កន្លងទៅនេះ លោក David Beckham ដែលជាអតីតកីឡាករបាល់ទាត់ និងមានកេរ្ដិ៍ឈ្មោះ ដ៏ល្បីមួយរូបនេះ ធ្លាប់បានមកដល់ទឹកដីអង្គរ ខេត្ដសៀមរាប ក្នុងប្រទេសកម្ពុជាដោយស្ងាត់ៗផងដែរ។

នៅក្នុងនោះ រូបលោកបានបង្ហោះរូបភាព ជាមួយនឹងប្រាសាទអង្គរវត្ដ ចូលទៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមអិនស្ដារក្រាម ដែលពិតជាធ្វើឲ្យបងប្អូនខ្មែរ ជាច្រើននាំគ្នាភ្ញាក់ផ្អើល។ ក្រឡេកមកមើលសារ ដែលសរសេរពីក្រោមរូបភាពរបស់ លោក Davidbeckham ដែលថតនៅចំពីមុខ ប្រាសាទអង្គរតូច បានឲ្យឃើញថា៖ ថ្ងៃដ៏អស្ចារ្យ នៅក្នុងកម្ពុជា ដែលបានមកទស្សនា ប្រាសាទអង្គរវត្ដ... ដែលនេះជាកន្លែងមួយដ៏ ស្រស់ស្អាត ក្នុងចំណោមកន្លែងផ្សេងៗទៀត លើពិភពលោក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]