ថៃ៖ បន្ទាប់ពីសម្រាកការងារនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាយូរគួរសមដែរ  ដើម្បីចូលខ្លួនទៅធ្វើការងារសប្បុរសធម៌ និងជួយសង្គមជំនួសម្តងវិញ សម្រាប់តារា សម្តែងតួឯកស្រីនាង Cherry Khemupsorn នៅតែមិនទាន់មានគម្រោងផែនការ ណាមួយឱ្យបានច្បាស់លាស់ នៅក្នុងការរៀបចំចាត់ចែងបង្កើត ពិធីមង្គលការរបស់ខ្លួន ជាមួយនឹងមិត្តប្រុសជាទីស្រឡាញ់ ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក Sermsin Samalapa ជាអ្នកធុរកិច្ចផ្នែកគ្រឿងសង្ហារឹម មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាមហាសេដ្ឋីល្បីឈ្មោះ ប្រចាំប្រទេសមួយរូបនឹងគេដែរ។

បុរសចំណាស់ម្នាក់នេះ ថ្វីត្បិតតែមានវ័យដល់ទៅ ៤៩ឆ្នាំយ៉ាងណាទៅហើយក្តី ប៉ុន្តែទំនាក់ទំនងស្នេហារវាងលោក និងនាង Cherry គឺនៅតែមានភាពផ្អែមល្ហែម ជាប់ជាមួយគ្នាជានិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី ២៨ ខែសីហា ២០១៦ កន្លងទៅ នៅក្នុងកម្មវិធីខួបកំណើត ឆ្លងចូលអាយុ៣៦ឆ្នាំរបស់ Cherry លោកជាមួយនឹងសមាជិក ក្នុងក្រុមគ្រួសារបានមកជួបជុំគ្នាយ៉ាងសប្បាយរីករាយ ប្រកបដោយសុភមង្គល ឬទោះបីជាទៅណាមកណាជាមួយគ្នាក្តី គូស្នេហ៍មួយគូនេះតែងតែមានភាព ស្និទ្ធស្នាល ទុកចិត្តគ្នាទៅវិញទៅមក ផ្អែលល្ហែមដូចស្ករ ទោះបីជាពួកគេបាន ស្គាល់គ្នាមក អស់រយៈពេលច្រើនជាង ១0 ឆ្នាំក៏ដោយ។

ជួបជាមួយនឹងខាងសារព័ត៌មានក្នុងស្រុកថៃ នាង Cherry បានប្រាប់ឱ្យដឹងថា មូលហេតុដែលនាង និងគូស្នេហ៍នៅតែគ្មានគម្រោងរៀបការនៅឡើយ ព្រោះដោយសារតែនាង ចង់រស់នៅមើលថែឪពុករបស់ខ្លួន ឱ្យអស់ចិត្តសិន។ ម្យ៉ាងទៀតគឺដោយសារតែមានក្មួយៗជាច្រើននាក់រួចមកហើយផងដែរ ទើបសព្វថ្ងៃនេះនៅពេញចិត្តនឹងជីវិតនៅលីវជារបស់ខ្លួនឯងនៅឡើយ ស្របពេលដែលមិត្តប្រុស ក៏ជាមនុស្សចេះយល់ចិត្តយល់ថ្លើមគ្នាបានល្អទៀតផងនោះ ក៏នៅមិនទាន់បានគិតពីរឿងអាពាហ៍ពិពាហ៍ដែរ។

ប៉ុន្តែនាពេលអនាគតនាងក៏នៅតែត្រូវរៀបការជាមួយសង្សារខ្លួនទៅតាម ប្រពៃណីថៃដោយចៀសមិនបាន។ ដូច្នេះមានតែរង់ចាំមើលថា តើគូស្នេហ៍មួយគូនេះនឹងនាំគ្នាចូលរោងការនៅពេលណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]